ជាតិ
សិល្បះ
កូន​ខ្មែរ​កាត់​បារាំង កញ្ញា Marianne អាយុ​១៥​ឆ្នាំ ជា​តួ​សម្តែង​, តារា​បង្ហាញ​ម៉ូត​, អ្នករាំ​របាំ និង​ជា​កីឡាការិនី
15, Aug 2018 , 11:10 am        
រូបភាព
រូបភាពពីហ្វេសប៊ុក ASEAN Beauty Pageant
រូបភាពពីហ្វេសប៊ុក ASEAN Beauty Pageant
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កញ្ញា Marianne អាចជា​តារា​នឹង​រះ​ឡើង​នាពេល​អនាគត​នៅក្នុង​ប្រទេស​កម្ពុជា​។ កញ្ញា Marianne អាយុ​ទើប​១៥​ឆ្នាំ​ប៉ុណ្ណោះ តែ​អាចធ្វើ​កិច្ចការ និង​ការងារ​បាន​ច្រើន​មុខ​ព្រម​ពេល​ជាមួយគ្នា ជា​តួ​សម្តែង​ផង​, ជា​តារា​បង្ហាញ​ម៉ូត​ផង​, អ្នករាំ​របាំ​ផង និង​ជា​កីឡាការិនី​ផង​។ កញ្ញា Marianne គឺជា​កូនស្រី​របស់លោក​ស្រី ខៃ ចិន្តា ម្ចាស់​សណ្ឋាគារ Terres Rouges ដែលមាន​ស្វាមី​ជា​ជនជាតិ​បារាំង​។



​កញ្ញា Marianne កំពុង​សិក្សា​ថ្នាក់​ទី​១០ (​ឆ្នាំ​សិក្សា​ថ្មី​២០១៨-២០១៩)​នៅ​សាលា​បារាំង Lycée français René Descartes de Phnom Penh ក្បែរ​វត្តភ្នំ​កណ្តាល​រាជា​ធានី​ភ្នំពេញ​។ លក្ខណៈពិសេស​របស់ Marianne គឺថា កញ្ញា​ចូលចិត្ត​ធ្វើការ​ច្រើន​មុខ​ព្រម​ពេល​ជាមួយគ្នា មានន័យថា ក្រៅពី​ការសិក្សា កញ្ញា​ធ្វើ​ការងារ​ជា​តួ​សម្តែង​, តារា​បង្ហាញ​ម៉ូត​, អ្នករាំ​របាំ និង​ជា​កីឡាការិនី​។ ក្នុង​វិស័យ​កីឡា Marianne ហាត់​ជិះ​ម៉ូតូ​ហោះ ហាត់​ក្បាច់គុន​ខ្មែរ ល្បុក្កតោ បាល់អោប​។​ល​។ លើសពីនេះទៅទៀត បើទោះបី​ឪពុក​កញ្ញា​ជា​ជនជាតិ​បារាំង​មែន តែ Marianne​ស្រឡាញ់​វប្បធម៌​ខ្មែរ​ខ្លាំងណាស់​។ តើ Marianne គួរ​ចូលរួម​ប្រកួតប្រជែង Miss Cambodia ទេ នាពេល​អនាគត​? លោកស្រី ខៃ ចិន្តា ដែលជា​ម្តាយ​របស់ Marianne បាន​ថ្លែងប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​(Thmeythmey.com)​ថា លោកស្រី​អនុញ្ញាត​ឲ្យ​កូនស្រី​ចូលរួម​គ្រប់​សកម្មភាព​សង្គម និង​គ្រប់​សកម្មភាព​អាជីព តែ​មិនត្រូវ​ភ្លេច​ការសិក្សា​ឡើយ​៕







Tag:
 សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com