ពីនេះ ពីនោះ
«​ល្បើក​កថា​», «​សុន្ទរកថា​» និង​«​ឧ​បារម្ភ​កថា​» មានន័យ​ខុសគ្នា​ប៉ុនណា​?
17, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មុននឹង​និយាយថា​ពាក្យ​ទាំងបី​នេះ​មានន័យ​ខុសគ្នា  មានការ​បញ្ជាក់​ពី​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​រួចមកហើយ​អំពី​អត្ថន័យ និង​ការប្រើប្រាស់​ខុសគ្នា​។  ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បាន​ពន្យល់​ពាក្យ​ទាំងបី​នេះ ដូចខាងក្រោម​៖



«​ល្បើក​កថា​» ជា​ឧបទេស​អក្សរសិល្ប៍​មួយ​ប្រភេទ ដែល​កវី អ្នកនិពន្ធ តាក់តែង ជា​រឿងនិទាន ដោយ​លើកយក​គុណវិបត្តិ​មនុស្ស​នៅក្នុង​សង្គម មក​ធ្វើជា​ប្រធាន​រឿង​។ តួអង្គ​នៅក្នុង​ល្បើក​កថា ភាគច្រើន​ជា​តួអង្គ សត្វ ជា​និមិត្តរូប ឬ​គំរូ​មនុស្ស​ប្រភេទ​ណាមួយ​នៅក្នុង​សង្គម​។ ល្បើក​កថា ឆ្លុះបញ្ចាំង​ពី ជីវភាព ទំនៀមទម្លាប់ បែបបទ​រស់នៅ​របស់​មនុស្ស និង​បង្ហាញ​ពី​យុទ្ធវិធី​ផ្សេងៗ ក្នុងការ​ដោះស្រាយ​បញ្ហា​ជីវិត​។ ឧទាហរណ៍​៖ ល្បើកជុច និង​ត្រី​របស់​ហ្លួង​វិសេស​អក្ខរា​ដូង​។

«​សុន្ទរកថា​» មានន័យថា ឧបទេស​អក្សរសិល្ប៍​មួយ​ប្រភេទ ដែល​កវី និង​អ្នកនិពន្ធ សរសេរ សម្រាប់​ថ្លែង​នៅក្នុង​កម្មវិធី​អ្វីមួយ ដែល​រៀបរាប់​ពី​លទ្ធផល​ការងារ​។  សន្ទរកថា ជា​សេ​ក្តី​ថ្លែង ដោយ​ភាព​ពីរោះ សម្តី​គួរឱ្យ​ចង់​ស្តាប់​។ ឧទាហរណ៍​៖ សូម​លោក​អញ្ជើញ​ថ្លែង សុន្ទរកថា អំពី​ចំណាប់អារម្មណ៍​របស់លោក​។

​ចំណែក «​ឧ​បារម្ភ​កថា​» ប្រាប់​ពី​ឧបទេស​អក្សរសិល្ប៍ ដែល​កវី និង​អ្នកនិពន្ធ សរសេរ​អត្ថបទ​ជា​ពាក្យរាយ ឬ​ជា​ពាក្យកាព្យ រិះគន់​គុណវិបត្តិ​នៃ​សីលធម៌ នយោបាយ ជាពិសេស​រិះគន់​បុគ្គល​ក្នុងសង្គម​។  ឧទាហរណ៍​៖ នៅក្នុង​រឿង តា​ថេ​ន និង​ចៅ​សន​៕ 


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com