ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មានគ្រួសក្នុងតម្រងនោម អាចមានអាការៈទាំងអស់នោះហើយ
× នៅពេលដែលជាតិរ៉ែកកកុញច្រើនទៅៗក្នុងតម្រងនោម ឬផ្លូវទឹកម៉ូត្រ នោះគេហៅថាគ្រួសក្នុងតម្រងនោមហើយ។ នៅពេលវាក្លាយទៅជាគ្រួសក្នុងតំបន់នេះ វានឹងធ្វើឲ្យមានការឈឺចាប់ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរបាន។ យ៉ាងណាមិញ អាការៈនៃជំងឺគ្រួសក្នុងតម្រងនោមអាចមានដូចជា៖
- ការឈឺចាប់បែបរមួលៗនៅចំហៀងពោះ ឬចង្កេះ
- ការឈឺចាប់ដែលចាក់ទៅពោះ ឬគ្រលាន
- ចង្អោ ក្អួត ឬក្តៅខ្លួន
- មានឈាមក្នុងទឹកនោម ឬទឹកនោមល្អក់
- នោមច្រើនជាងធម្មតា៕
ត្រួតពិនិត្យដោយ www.health.com.kh © រក្សាសិទ្ធិដោយ thmeythmey.com