អត្ថបទពាណិជ្ជកម្ម
ការប្រកួត​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក នឹងត្រូវ​រៀបចំ​ជា​លើកដំបូង​នៅ​កម្ពុជា​
15, Aug 2018 , 5:51 pm        
រូបភាព
ដោយ:
​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា នឹង​រៀបចំ​ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក ជា​លើកដំបូង​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍​ប្រកួតប្រជែង​បច្ចេកវិទ្យា​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សោ​រ៍ ទី​២២ ខែកញ្ញា​នេះ នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​កម្ម​វី​ធី​នេះ នឹង​ផ្ដល់ឱកាស​ដល់​បណ្ដា​សិស្សានុសិស្ស ប្រកួត​ដណ្ដើម​កន្លែង និង​មាន​សិទ្ធិ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​នឹង​រៀបចំ​នៅក្នុង​ប្រទេស​ថៃ នា​ខែ​វិច្ចិកា​ខាងមុខ​។



​ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក បង្កើត​នៅក្នុង​ឆ្នាំ​២០០៤ ហើយ​បាន​ផ្ដល់នូវ​បរិយាកាស​ប្រកួតប្រជែង​អន្តរជាតិ​មួយ​យ៉ាងពិត​ប្រាក ដល់​យុវជន​ដែលមាន​ចំណាប់អារម្មណ៍​លើ​បច្ចេកវិទ្យា​ថ្មីៗ​។ ជុំ​ប្រកួត​ជាច្រើន ត្រូវបាន​រៀបចំឡើង​នៅ​ជាង​៦០​ប្រទេស ដើម្បី​ធានាថា​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រចាំឆ្នាំ មានការ​ចូលរួម​ពី​សំណាក់​សិស្សានុសិស្ស​ដ៏​វ័យឆ្លាត​។

​បេក្ខជន​ត្រូវ​ប្រកួត​ជា​ក្រុម ដោយមាន​សមាជិក​ចំនួន​២ ឬ ៣​នាក់ ក្នុង​ក្រុម​នីមួយៗ និង​មាន​គ្រូដឹកនាំ​ម្នាក់​។ ការប្រកួតប្រជែង​នេះ​ត្រូវបាន​បែងចែក​ជា​ពីរ​វិញ្ញាសា​៖ ទី​១. វិញ្ញាសារ​សម្រាប់​កុមារ​អាយុ​ចាប់ពី​១៣ ដល់​១៥​ឆ្នាំ និង​ទី​២. សម្រាប់​មនុស្ស​ធំ​អាយុ​ចាប់ពី​១៦ ដល់​១៩​ឆ្នាំ​។ បេក្ខជន​ប្រកួត​គួរ​យក​LEGO Mindstorms Robot Kit របស់ខ្លួន ចូលក្នុង​ការប្រជុំ​រប​ស់​បេក្ខជន ដែលមាន​ចំណាប់អារម្មណ៍​ប្រកួត នៅក្នុង​ខែកញ្ញា ២០១៨​។​



​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍​នេះ រួមទាំង​ការចុះឈ្មោះ មាន​នៅលើ​គេហទំព័រ​www.stemcambodia.ngo/world-robot-olympiad ។ ព័ត៌មាន​បន្ថែម​អំពី​ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក សម្រាប់​ជុំ​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា សូម​ទាក់ទង​មកកាន់​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា តាមរយៈ​អ៊ីមែល [email protected] ឬ​ទំនាក់ទំនង​ទៅកាន់​លេខ ០២៣ ៧២ ៧២ ៦២៕



(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com