ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បោះឆ្នោត
នយោបាយជាតិ
បេក្ខជនជាប់ឆ្នោត៖ សម្តេច ហេង សំរិន ៨៤ឆ្នាំ ចាស់ជាងគេ លោក យឹម លាត ៣២ឆ្នាំ ក្មេងជាងគេ
15, Aug 2018 ,
9:15 pm
រូបភាព
លោក យឹម លាត វ័យ៣២ឆ្នាំ និងសម្តេច ហេង សំរិន វ័យ៨៤ឆ្នាំ
×
ដោយ:
ថ្មីៗ
ក្នុងចំណោមបេក្ខជនជាប់ឆ្នោតទាំង១២៥រូបរបស់គណបក្សប្រជាជនកម្ពុជា នានីតិកាលទី៦នេះ សម្តេច ហេង សំរិន អាយុ៨៤ ដែលឈរនៅមណ្ឌលត្បូងឃ្មុំ មានវ័យចំណាស់ជាងគេ រីឯបេក្ខជនជាប់ឆ្នោតដែលក្មេងជាងគេបំផុត គឺលោក យឹម លាត នៅមណ្ឌលកំពង់ធំ ដោយលោកមានវ័យត្រឹម៣២ឆ្នាំ។
តាមបញ្ជីរាយនាមដែលផ្សាយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បេក្ខជនជាប់ឆ្នោតពីររូបដែលវ័យលើស៨០ឆ្នាំ គឺសម្តេច ហេង សំរិន (៨៤ឆ្នាំ) និងសម្តេច គង់ សំអុល (៨២ឆ្នាំ)។
បេក្ខជនជាប់ឆ្នោត២៤នាក់ មានអាយុចន្លោះពី៧០ ទៅ៧៧ឆ្នាំ ដោយលោកស្រី ពៅ សាវឿន នៅមណ្ឌលសៀមរាប ជាស្ត្រីដែលមានវ័យចំណាស់ជាងគេ (៧១ឆ្នាំ) បន្ទាប់មក មានលោកស្រី លី គឹមលៀង (៧០ឆ្នាំ) និងលោកស្រី និន សាផុន (៧០ឆ្នាំ)។
បេក្ខជនជាប់ឆ្នោត៧៣រូប មានអាយុចន្លោះពី៦០ទៅ៦៩ឆ្នាំ។ លោកស្រី បាន ស្រីមុំ នៅមណ្ឌលប៉ៃលិន ជាបេក្ខជនជាប់ឆ្នោតដែលមានវ័យក្មេងជាងគេក្នុងចំណោមស្ត្រី (៤៣ឆ្នាំ)។ ក្រៅពីនេះ តំណាងរាស្ត្រ ៨រូប មានអាយុក្រោម៤០ឆ្នាំ។
លោក យឹម លាត នៃមណ្ឌលកំពង់ធំ មានវ័យទើបតែ៣២ឆ្នាំ ដោយក្មេងជាង លោក សុខ សូកាន (៣៥ឆ្នាំ) លោក ហ៊ុន ម៉ានី (៣៦ឆ្នាំ) លោក លោក នន វាសនា (៣៦ឆ្នាំ) លោក ស សុខា (៣៧ឆ្នាំ) លោក ម៉ាត់ សេត (៣៨ឆ្នាំ) លោក សាយ សំអាល់ (៣៨ឆ្នាំ) និង លោក ឃឹង នុភាព (៣៩ឆ្នាំ)៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម