ពីនេះ ពីនោះ
តើ​អ្នកវិនិយោគ​ជនជាតិ​ចិន​កំពុង​សម្លឹងមើល​ទីផ្សារ​ទាំង​ធំ ទាំង​តូច​នៅ​កម្ពុជា​ឬ​?
16, Aug 2018 , 10:55 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្នុង​រយៈពេល​ចុងក្រោយ​នេះ គេ​នាំគ្នា​និយាយ​ច្រើន​ពី​ការវិនិយោគ​របស់​ជន​ជាតិចិន​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ធំៗ​មួយចំនួន ដូចជា​៖ វិស័យ​អចលនទ្រព្យ​(​អគារ​ធំៗ​) វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម​។​ល​។ ប៉ុន្តែ អ្វីដែល​ជាការ​កត់សម្គាល់ គឺថា សូម្បីតែ​មុខរបរ​តូចតាច ដូចជា​៖ សេវាកម្ម​ផ្តល់ប្រាក់​កម្ចី សេវា​ម៉ាស្សា​…​ក៏​កំពុង​ត្រូវបាន​វិនិយោគ​ដោយ​ជនជាតិ​ចិន​ផងដែរ​។ គេ​មិនអាច​ស្តីបន្ទោស ឬ​រិះគន់​សកម្មភាព​វិនិយោគ​របស់​ជនបរទេស​នៅ​កម្ពុជា​បានឡើយ​។ ប៉ុន្តែ​អ្វី ដែល​ចង់បង្ហាញ​នៅពេលនេះ គឺថា អ្នកវិនិយោគ​ជនជាតិ​ចិន​ចាប់ផ្តើម​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​សូម្បីតែ​មុខរបរ​តូចតាច​ឡើងទៅ​។ តើ​ពលរដ្ឋ​កម្ពុជា​បាន​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ធ្វើ​ជំនួញ​នៅលើ​ទឹកដី​របស់ខ្លួន​?




© រក្សាសិទ្ធិដោយ thmeythmey.com