ពីនេះ ពីនោះ
ពាក្យ«ប្រណិត» ក៏អាចសរសេរបានពីរយ៉ាងផ្សេងទៀត
× ពាក្យ «ប្រណិត» ដែលមានន័យថា ឧត្តម,ថ្លៃថ្លា,ផ្ចិតផ្ចង់, ស្រស់បញ្ចង់, ឆើតឆាយ,រលើបរលង់,ឆ្ងាញ់ពិសា អាចសរសេរ ជា «ប្រណីត» ឬ«បណិត» ក៏បាន សុទ្ធតែត្រឹមត្រូវដូចគ្នាទាំងអស់។ នេះបើតាម សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានបកស្រាយក្នុងវចនានុក្រមខ្មែរ។
«ប្រណិត» ឬ«ប្រណីត» ឬ«បណិត» ជាសំស្ក្រឹត និងបាលី ដែលប្រាប់ពី របស់ផ្ចិតផ្ចង់អស់ពីចិត្ត។ ឧទាហរណ៍៖ ឈើប្រណីតនេះ មានតម្លៃថ្លៃ ដែលគ្មានឈើណាប្រដូចបាន។
នៅមានពាក្យផ្សេងទៀត ដែលសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា អាចសរសេរតាមរបៀបណាក៏បាន មានដូចជា «លំហ»សរសេរជា«លម្ហ» ឬ«រំហ» ឬ«រម្ហ»ក៏បាន, «សង្ហារិម» សរសេរជា«សំហារិម»ក៏បាន, «សាលាដិ៍ សរសេរជា «សាលាដ» ក៏បាន, «ពិសា» សរសេរជា «ពីសា» ក៏បាន, «ផ្លោង»សរសេរម្យ៉ាងទៀតថា «ប្លោង»ក៏បាន, «ជៀស» សរសេរជា «ចៀស» ក៏ត្រូវដូចគ្នាដែរ។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com