អត្ថបទពាណិជ្ជកម្ម
VIVO មាន​តារា​ថ្មី​ដល់​តែ​២​រូប​បន្ថែមទៀត​?
16, Aug 2018 , 2:35 pm        
រូបភាព
​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ក្រុមហ៊ុន​vivo  ដែល​ទើបតែ​ផុស​នោះ គឺ​បាន​ឲ្យ​អតិថិជន​របស់ខ្លួន​ទស្សន៍ទាយ​តារា​តំណាង​ថ្មី​រហូតដល់ ២​រូប ដែល​រូបភាព​នោះ មាន​រូប​របស់​កំពូល​តារាចម្រៀង ដែល​ល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា គឺ លោក ព្រាប សុវត្ថិ នៅ​ចំ​កណ្តាល និង​រូបភាព​សងខាង ជា​រូប​ព្រាលៗ ប៉ុន្តែ​យើង​អាច​មើល​ដឹងថា​ពួកគាត់​ជា​ជា​នារី​ផងដែរ​។

​តាមរយៈ​រូបភាព​នេះ យើង​ឃើញថា មាន​អ្នកចូលរួម​លេង និង​ទស្សន៍ទាយ comment ច្រើន​ដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ក្នុងនោះ​ផងដែរ ក៏មាន​អ្នក​ទស្សន៍ទាយ​ថា កញ្ញា សុខ ពិសី កញ្ញា សុខ ស្រី​នាង កញ្ញា ទេព បូ​ព្រឹក្ស និង​ឡូ​រ៉ា ម៉ម​ជាដើម​។ តែ​យ៉ាងណាមិញ​យើង​ក៏​មិនទាន់​ដឹង​ច្បាស់​ថា ពួកគាត់​ទាំងពីរ​រូបនោះ​ជា​អ្នកណា​ដែរ​។

​យ៉ាងណាក៏ដោយ អ្នកចូលរួម​ទស្សន៍ទាយ​នឹង​មានឱកាស​ទទួលបាន​រង្វាន់ ពី​ក្រុមហ៊ុន​vivo ដូចជា កាស​ក្តោប​ត្រចៀក​ចំនួន​៥​រង្វាន់ ថែម​ទៀតផង​។ យើង​បានដឹងហើយថា ក្រុមហ៊ុន​vivo​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយផ្នែក​ទូរស័ព្ទដៃ ដែល​កំពុង​ប្រកួតប្រជែង​យ៉ាងខ្លាំង ក្នុង​ទីផ្សារ​ពិភពលោក ក៏ដូចជា​មាន​វត្តមាន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៧​។ ព្រមទាំង​ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ជាពិសេស​មួយរយៈ​ចុងក្រោយ​នេះ គឺ​ម៉ូ​ឌែ​ល​V9 និង X21 ពីព្រោះ​តែ​វត្តមាន​របស់លោក ព្រាប សុវត្ថិ ដែលជា​តារា​តំណាង​របស់​ក្រុមហ៊ុន ទើបបាន​ជំរុញ​ដល់ទី​ផ្សារ​របស់​ក្រុមហ៊ុន​VIVO​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។​

​អ្វីដែល​ពិសេស ពេលនេះ​ក្រុមហ៊ុន​VIVO បានជ្រើសរើស​តារា​តំណាង​ពីររូប​បន្ថែមទៀត ដើម្បី​ជួយ​ជំរុញ​ទីផ្សារ​របស់​ក្រុមហ៊ុន​ឲ្យ​កាន់តែខ្លាំង និង​កាន់តែ​ធ្វើ​ឲ្យ​អតិថិជន​របស់ខ្លួន ជឿជាក់​លើ​Brand របស់ខ្លួន​ជាងនេះទៀត​។​

​យើង​ចាំ​មើលថា​ក្រុមហ៊ុន​VIVO នឹងមាន​ផលិតផល​អ្វី​ថ្មី​មកដល់​ទៀត​ឬ ទើប​ជ្រើសរើស​តារា​តំណាង​បន្ថែម​រហូតដល់​២​រូប​? តើ​ពួកគាត់​ទាំងពីរ​រូប​ជា​អ្នកណា​? តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​VIVO : www.facebook.com/vivosmartphonekh/

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com