ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្ស​យើង​តើ​ញ៉ាំ​ទឹក​មិនបាន​គ្រប់គ្រាន់ ក៏​ចេញ​ជា​សញ្ញា​ព្រមាន​របស់​វា​ដែរ​
17, Aug 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ញ៉ាំ​ទឹក​គឺ​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ដោយសារតែ​យើង​ត្រូវការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន មាន​ភាព​ប្រុងប្រយ័ត្ន និង​សុខ​ភាពល្អ​។ ប៉ុន្តែ​មាន​ពេលវេលា​ច្រើនណាស់​ដែល​យើង​ត្រូវ​ការធ្វើការងារ​ច្រើនជាង​សម្គាល់​រាងកាយ​ខ្លួនឯង​ថា ញ៉ាំ​ទឹក​មិនបាន​គ្រប់​។ បើសិនជា​អ្នក​គិតថា ការធ្វើការ​ច្រើន​ម៉ោង​ដោយ​គ្មាន​ញ៉ាំ​ទឹក​ទេ ហើយ​គិតថា​មិន​អី​ទេនោះ ចូរ​គិត​ឡើងវិញ​ម្តងទៀត ហើយ​ស្វែងរក​ទឹក​ញ៉ាំ​ឲ្យ​បាន​លឿន​វិញ​។ យ៉ាងណាមិញ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​នូវ​សញ្ញា​ព្រមាន​មួយចំនួន​ដែល​បញ្ជាក់ថា រាងកាយ​កំពុងតែ​ទទួលទាន​ជាតិ​ទឹក​មិន​គ្រប់គ្រាន់​ទេ​៖



​ឈឺក្បាល​

​បើសិនជា​អ្នកមាន​អារម្មណ៍​ថា មានការ​ឈឺក្បាល​នៅ​ម្តុំ​ខាងក្រោយ​នៃ​ក្បាល ឬ​ខាងមុខ វា​ប្រហែលជា​កើតឡើង​ដោយសារ​ការឈឺ​ក្បាល​ប្រភេទ Tension Hedache ឬ​ទាក់ទង​នឹង​ការ​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ហើយ​។ បើសិនជា​ការឈឺ​ក្បាលមាន​ជាប់ទាក់ទង​នឹង​ការ​ធី​ង​ធោ​ង​ទៀត មានន័យថា​អាកា​រៈ​នេះ​ច្បាស់​ជា​បង្កឡើង​ដោយ​កង្វះ​ជាតិ​ទឹក និង​ត្រូវការ​ញ៉ាំ​ឲ្យ​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន​ហើយ​។ គ្មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់ ខួរក្បាល​នឹងមិន​អាចធ្វើ​ការងារ​រ​បស់​វា​បានល្អ​ឡើយ​។​

​ស្បែក​ស្ងួត​

​អាកា​រៈ​មួយ​ផ្សេងទៀត​ដែល​រាងកាយ​អ្នកត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់​ដែរនោះ​គឺ​នៅពេល​ស្បែក​ចាប់ផ្តើម​ស្ងួត​។ ដោយសារតែ​ស្បែក​ជា​សរីរាង្គ​ដែល​ធំជាងគេ​បំផុត​នៃ​រាងកាយ ដូច្នេះ​វា​នៅតែ​ត្រូវការ​ជាតិ​ទឹក​កាន់តែច្រើន​តាមតែ​អាចធ្វើ​បាន ហើយ​ដើម្បី​បង្គ្រប់​ជាតិ​ទឹក អ្នក​ត្រូវតែ​ញ៉ាំ​ទឹក​ឲ្យ​បាន ៨​កែវ​ក្នុង​មួយថ្ងៃ​។ យ៉ាងណាមិញ ស្បែក​ដែល​ស្ងួត​គឺជា​សញ្ញា​មុនគេ​បង្អោះ​ដែល​បញ្ជាក់ថា រាងកាយ​កំពុងតែ​ខ្សោះ​ជាតិ​ទឹក ហើយ​កាលណា​មាន​បញ្ហា​នេះ រាងកាយ​ន​ងឹ​មិនអាច​បង្កើតជា​ញើស​ដើម្បី​បញ្ចេញ​ជាតិពុល​ដែលមាន​ក្នុង​ខ្លួន មក​ខាងក្រៅ​បានឡើយ​។

​ខ្យល់​ដកដង្ហើម​មិនល្អ និង​ស្ងួត​មាត់​

​បើសិនជា​មាត់​អ្នក​ទៅជា​ស្ងួត វា​អាច​ដោយសារតែ​អ្នក​មិនបាន​ទទួលបាន​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​ឡើយ​។ ដោយសារតែ​វា​មានការ​កង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន មាត់​មនុស្ស​យើង​នឹងមិន​អាចបង្កើត​សំណើម​បាន​គ្រប់គ្រាន់​ឡើយ​។ មានន័យថា បាក់តេរី​អាច​រស់នៅក្នុង​ស្ថានភាព​បែបនេះ ហើយក៏​បង្ក​ជា​ក្លិន​មាត់​នៅពេល​និយាយ​ផងដែរ​។ ដើម្បី​បង្ការ​រឿងនេះ គ្មានអ្វី​ក្រៅពី​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ឡើយ​។

​បន្ថយ​ទំហំ​សាច់ដុំ​

​អាកា​រៈ​មួយ​ផ្សេងទៀត​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ខ្សោះ​ជាតិ​ទឹក​គឺ​ការបាត់បង់​ទំហំ​របស់​សាច់ដុំ​។ សាច់ដុំ​មនុស្ស​យើង​ក៏​ផ្ទុក​ទៅដោយ​ជាតិ​ទឹក​ដែល​មានន័យថា បើសិនជា​មិនមាន​ទឹក​គ្រប់គ្រាន់ អ្នកនឹង​សម្គាល់​ដឹងថា សាច់ដុំ​មាន​ទំហំ​តូច​ជាង​មុន​ហើយ​។ អ្នកជំនាញ​និយាយថា អ្នក​គួរតែ​ញ៉ាំ​ទឹក​មុន ក្នុងពេល ព្រមទាំង​ក្រោយពេល​ហាត់ប្រាណ ទើប​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​ខ្លួន មាន​កម្លាំង និង​ផាសុកភាព​។ ការ​បង្គ្រប់​ជាតិ​ទឹក​នៅពេល​ហាត់ប្រាណ នឹង​ជម្រុញ​ដល់​ការផ្គត់ផ្គង់​ជាតិ​ទឹក​ដល់​សាច់ដុំ ខណៈពេលដែល​ជួយ​បង្ការ​ការឈឺ​សាច់ដុំ​ផង​។

ទល់លាមក​

​បើសិនជា​អ្នក​កំពុងតែ​រាករូស ឬ​ក្អួត​ជាប់ អ្នក​ប្រហែលជា​ធ្លាប់មាន​បញ្ហា​ទល់លាមក​ហើយ ដោយសារតែ​អ្នក​បាន​បាត់បង់​ជាតិ​ទឹក​ច្រើន​។ ការ​ខ្សោះ​ជាតិ​ទឹក​អាច​បង្ក​ឲ្យ​ទល់លាមក​ដែរ​។ ការបង្កើន​ការ​ញ៉ាំ​ទឹក អាចជួយ​ធ្វើ​ឲ្យ​លាមក​ធូរ ដូច្នេះ វា​នឹង​ជួយ​ឲ្យ​ការ​បន្ទោបង់​កាន់តែ​ស្រួល​ផង​។

​មាន​ជំងឺ​មិន​ងាយ​ជា​

​បើសិនជា​អ្នក​មិន​ស្រួលខ្លួន​រយៈពេល​ច្រើនជាង​មួយ​សប្តាហ៍ វា​ទំនងជា​អាច​និយាយថា អ្នក​មិនបាន​ទទួល​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​ដើម្បី​ច្រោះ​បាក់តេរី ឬ​មេរោគ​ផ្សេងៗ​ចេញពី​រាងកាយ​ឡើយ​។ រឿងនេះ​មិនមែន​និយាយ​តែ​ទឹក​មួយ​មុខ​ទេ តែ​ក៏​ចង់​សម្តៅទៅ​លើទឹក​ណា​ដែលមាន​វីតាមីន និង​ជាតិ​រ៉ែ​ដែរ ព្រោះ​វា​អាចជួយ​បំបាត់​បញ្ហា​ពី​ខាងក្នុង​ខ្លួន​ផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com