ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បាក់ឌុប៖រៀនគួរជាមួយគ្រូផ្ទាល់ មានទំនុកចិត្តជាងរៀនតាមអនឡាញ
16, Aug 2018 ,
7:19 pm
រូបភាព
×
ដោយ:
ប៉ូ សាគុន
ភ្នំពេញ៖ សិស្សមួយចំនួនលើកឡើងថា ការទៅរៀនគួរជាមួយគ្រូផ្ទាល់នៅក្នុងថ្នាក់ ធ្វើឱ្យពួកគេមានទំនុកចិត្តខ្ពស់ ជាងរៀនតាមអនឡាញ។ រៀនគួរផ្ទាល់ជាមួយគ្រូ អនុញ្ញាតឲ្យពួកគេបង្កើតមិត្តភក្តិថ្មីៗ និងជាពិសេសបានសួរគ្រូ ឬមិត្តភក្ដិបានភ្លាមៗ ត្រង់ចំណុចដែលខ្លួនមិនយល់។
ក្នុងដំណើររហ័សរហួន យុវសិស្ស ពៅ រស្មី ដែលទើបដើរចេញពីបន្ទប់រៀនមួយ ទៅបន្ទប់រៀនមួយទៀត នៅសាលាឯកជនជ័យថាវីដើម្បីបន្តម៉ោងគួររបស់ខ្លួន បានឆ្លៀតប្រាប់សារព័ត៌មានថ្មីៗថា ការមករៀនក្នុងថ្នាក់អាចឱ្យគេសួរគ្រូ ឬមិត្តភក្ដិបានភ្លាមៗ នូវអ្វីដែលខ្លួនមិនយល់។ លោក ពៅ រស្មី ត្រូវចំណាយប្រាក់ប្រមាណ១ម៉ឺនរៀលក្នុងមួយថ្ងៃ ទៅលើការរៀនគួរបន្ថែមជាមួយគ្រូផ្ទាល់។ យុវសិស្ស ពៅ រស្មី បញ្ជាក់ថា៖«មករៀនផ្ទាល់ វាបានមិត្តភក្ដិច្រើន អាចផ្លាស់ប្ដូរយោបល់គ្នា និងសួរគ្រូបានភ្លាមៗ ចំណុចដែលខ្ញុំអត់យល់»។
សិស្សថ្នាក់ទី១២ម្នាក់ទៀត គឺកញ្ញា ជា ចិន្តា បានឲ្យដឹងថា រូបនាងមិនរៀនតាមអនឡាញ ព្រោះបារម្ភថានឹងមិនយល់ពីលំហាត់នៅក្នុងមេរៀននោះ ហើយមិនមានអ្នកសួរទៀត។ ដូច្នេះហើយទើបសិស្សវ័យ១៨ឆ្នាំរូបនេះ សម្រេចមករៀនគួរផ្ទាល់ជាមួយគ្រូ។ កញ្ញា ជា ចិន្តា រៀនគួរបួនមុខវិទ្យា មានគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង ប្រវត្តិវិទ្យា។
លោក គឹម សេរីបុត្រ ជាយុវសិស្សមួយរូបទៀតមកពីខេត្តកំពត ដែលបានមករៀនគួរនៅសាលាជ័យថាវី។ អង្គុយលើម៉ូតូរង់ចាំម៉ោងចូលរៀន នៅខាងមុខបន្ទប់ លោក គឹម សេរីបុត្រ បញ្ជាក់ថារូបគេក៏ធ្លាប់រៀនតាមអនឡាញដែរ ប៉ុន្តែយុវសិស្សវ័យ១៧ឆ្នាំរូបនេះ នៅឱ្យតម្លៃខ្លាំងលើការមករៀនផ្ទាល់ជាមួយគ្រូ។ លោក គឹម សេរីបុត្រ ពន្យល់ដូច្នេះ៖«កាលខ្ញុំរៀននៅស្រុក ខ្ញុំក៏បានទិញកម្មវិធីរៀនតាមអនឡាញដែរ ហើយខ្ញុំមករៀននៅទីនេះ ដើម្បីពង្រីកចំណេះបន្ថែម។ ខ្ញុំជឿថា បង្រៀនតាមអ៊ីនធឺណិត និងបង្រៀនផ្ទាល់ វាប្រាកដជាមានចំណុចខុសគ្នា។ ដូច្នេះរៀនច្រើន ខ្ញុំមិនបាច់បារម្ភពីការប្រឡងខាងមុខ»។
លោក ធូ ភន ជាគ្រូមានបទពិសោធន៍បង្រៀនគួរជាង២០ឆ្នាំ ហើយបច្ចុប្បន្នលោកក៏បង្រៀនតាមអនឡាញដែរនោះ ក៏ទទួលស្គាល់ថា សិស្សភាគច្រើនចូលចិត្តមករៀនជាមួយគ្រូផ្ទាល់ ជាងរៀនតាមអនឡាញ។ តាមពិសោធន៍បង្រៀនតាមអនឡាញ លោក ធូ ភន ថាសិស្សដែលរៀនតាមអនឡាញកន្លងមក ភាគច្រើនជាសិស្សរស់នៅខេត្តឆ្ងាយ ពិបាកឡើងមករៀននៅភ្នំពេញ ឬពិបាករកគ្រូបង្រៀនគួរ។ លោក ធូ ភន បញ្ជាក់បន្ថែមថា៖«កូនសិស្សគាត់ចូលចិត្តមករៀនជាមួយគ្រូនៅក្នុងថ្នាក់ ជាងរៀនតាមអនឡាញ ព្រោះពួកគាត់អាចសួរភ្លាមៗ ធ្វើឱ្យគាត់ឆាប់ចាប់បាន។ បង្រៀនតាមអនឡាញ បានតែសិស្សដែលគាត់នៅខេត្តឆ្ងាយៗ គាត់ឡើងមករៀននៅភ្នំពេញមិនបាន ឬនៅតំបន់គាត់មិនមានគ្រូបង្រៀនគួរ»។
សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២០ និងទី២១ ខែសីហានេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាក់ឌុប
សិក្សា
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
14 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម