កីឡាអន្តរជាតិ
អន្តរជាតិ
របៀប​អបអរ​គ្រាប់​បាល់​ថ្មី​របស់ Alli ទទួល​ការចាប់អារម្មណ៍​ខ្លាំង​ពី​កីឡាករ​ល្បីៗ​
16, Aug 2018 , 9:19 pm        
រូបភាព
​មិន​ត្រឹមតែ​ជា​កីឡាករ​ដែល​ពូកែ​បញ្ជូន​បាល់ ឬ​សម្រេច​ទីនោះ​ទេ Dele Alli បានបង្ហាញ​របៀប​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បែប​ថ្មី​ហើយ​ប្លែក​របស់គេ​ក្នុងការ​ប្រកួត​ដែល Tottenham Hotspur យកឈ្នះ Newcastle United នៅ Premier League កាលពី​សប្តាហ៍​មុន​។



​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស វ័យ​២២​ឆ្នាំ​បានតែ​ត​បញ្ចូល​ទី​១​គ្រាប់​ដើម្បី​ជួយ Spurs យកឈ្នះ Newcastle ២-១ សម្រាប់​ការប្រកួត​សប្តាហ៍​ដំបូង​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​ថ្មី​។​



Alli បាន​អបអរ​គ្រាប់​បាល់​នោះ​ជាមួយនឹង​ស្តាយ​ប្លែក​ដោយ​យក​ម្រាមដៃ​ចង្អុល​និង​មេដៃ​របស់គេ​ដាក់​លើ​ភ្នែក ហើយបី​ម្រាម​ទៀត​ដាក់​នៅលើ​ថ្ងាស់​។ ស្តាយ​អបអរ​ថ្មី​នោះ​មើលទៅ​ហាក់ដូចជា​សាមញ្ញ​មែនទែន ប៉ុន្តែ​មិន​ងាយស្រួល​នឹងធ្វើ​តាម​ឡើយ​។​

​របៀប​អបអរ​គ្រាប់​បាល់​របស់​ខ្សែបម្រើ​ឆ្មើ​ម​ក្រុម​មាន់​ខ្នាយ​មាស​នេះ ក៏​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្តា​កីឡាករ​ល្បីៗ​នៅ Premier League​។ ក្នុងនោះ​មាន​កីឡាករ​របស់ Manchester United មួយចំនួន ដូចជា Paul Pogba, Andreas Pereira, Jesse Lingard និង Fred ជាដើម បាន​ព្យាយាម​ធ្វើតាម Alli ហើយ​បង្ហោះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ខណៈ​អ្នកខ្លះ​ធ្វើបាន ហើយ​អ្នកខ្លះ​ក៏​ធ្វើ​មិនបាន​ដែរ​៕






Tag:
 ​បាល់ទាត់​
  Dele Alli
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com