ក្នុងរដូវកាលថ្មី ២០១៨-២០១៩នេះ លីគកីឡាបាល់ទាត់កំពូល Serie A បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីកំពូលខ្សែប្រយុទ្ធដែលមានប្រជាប្រិយភាព Cristiano Ronaldo បានសម្រេចចាកចេញពីក្លិបយក្សអេស្ប៉ាញ Real Madrid ដើម្បីទៅចូលរួមក្លិបយក្សអ៊ីតាលី Juventus ក្នុងតម្លៃកំណត់ត្រាក្លិប ១១៧លានដុល្លារអាមេរិក។
ការចូលរួមរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័៣៣ឆ្នាំ ត្រូវបានគេរំពឹងថាក្រុមដែលដឹកនាំដោយអ្នកចាត់ការ Massimiliano Allegri នឹងអាចរក្សាតំណែង ម្ចាស់ជើងឯក Serie A នេះបន្តទៀតសម្រាប់រដូវកាលថ្មី។
ក្រុមរហស្សនាមសេះបង្កង់បើទោះជាមានសមាសភាពកីឡាករល្អៗរួចទៅហើយ ប៉ុន្តែពួកនៅតែចំណាយប្រាក់ដ៏ច្រើនសន្ទឹករហូតដល់២៦៥លានដុល្លារដើម្បីវិនិយោគលើកីឡាករថ្មីៗបន្ថែមទៀតក្នុងអំឡុងទីផ្សារដោះដូរកីឡាករលើកទី១ក្នុងឆ្នាំ២០១៨។ នេះមានន័យថា Juventus ចំណាយលើសគូប្រជែង AS Roma និង Napoli និងលើសក្រុមក្នុងក្របខណ្ឌ Premier League ដែលតែងតែចំណាយលើការទិញកីឡាករច្រើននាពេលកន្លងមក។
ក្នុងចំណោមកីឡាករជាច្រើនដែលបានផ្លាស់ប្តូរក្រុមក្នុងក្របខណ្ឌអីតាលី Serie A រដូវកាល ២០១៨-២០១៩ នេះ យើងនឹងបង្ហាញលោកអ្នកអំពីសមាសភាពកីឡាករ៧រូបដែលគួរចាប់អារម្មណ៍បំផុត ខណៈទីផ្សារដូរដោះកីឡាករក្នុងប្រទេសនេះនឹងត្រូវបិទទ្វារនៅថ្ងៃទី១៧ ខែសីហា។
១- Cristiano Ronaldo វ័យ៣៣ឆ្នាំ ផ្ទេរពី Real Madrid ទៅ Juventus ក្នុងតម្លៃ១១៧លានដុល្លារ
២- Gonzalo Higuain វ័យ៣០ឆ្នាំ ផ្ទេរពី Juventus ទៅ AC Milan ក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាល ដោយចំណាយ ២១លានដុល្លារអាមេរិក