ជាតិ
លោក ថោង ខុន ប្រាប់ម្ចាស់អាជីវកម្ម មិនឲ្យដំឡើងថ្លៃ កំឡុងពេលប្រឡងបាក់ឌុប
16, Aug 2018 , 8:23 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវរក្សាតម្លៃ និងគុណភាពសេវាកម្មរបស់ខ្លួន ដោយគ្មានការដំឡើងថ្លៃឡើយ ក្នុងកំឡុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិ ខាងមុខនេះ។ ព្រមជាមួយគ្នានេះ អាជីវករគួរពិនិត្យលទ្ធភាពបញ្ចុះតម្លៃសេវាកម្មតាមដែលអាចធ្វើទៅបាន។


 
ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ និងទី២១ ខែសីហា ខាងមុខនេះ។ សិស្សានុសិស្ស និងក្រុមការងាររៀបចំការប្រឡង នឹងត្រូវផ្លាស់ទីនៅតាមទីតាំងមណ្ឌលប្រឡង ដោយស្នាក់នៅទីរួមខេត្ត។
 
សេចក្ដីណែនាំ ដែលចុះហត្ថលេខាដោយលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ខែសីហា បានសរសេរដូច្នេះថា៖«ក្រសួងសង្ឃឹម និងជឿជាក់ថា លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ប្រធានសមាគមឧស្សាហកម្មទេសចរណ៍ និងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ផ្ដល់កិច្ចសហការ និងអនុវត្តតាមខ្លឹមសារខាងលើឲ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់»៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com