កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង តែងតាំងអតីតគ្រូព័រទុយហ្គាល់ Bento ជាអ្នកដឹកនាំថ្មី
× កូរ៉េខាងត្បូងនៅថ្ងៃទី១៧ ខែសីហានេះ បានតែងតាំងអតីតគ្រូបជម្រើសជាតិព័រទុយហ្គាល់លោក Paulo Bento ជាអ្នកដឹកនាំថ្មីរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិដើម្បីជំនួសលោក Shin Tae-yong ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap សមាគមកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) បានប្រកាសពីការសម្រេចនេះនៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងក្រុងសេអ៊ូល ដោយយល់ព្រមចុះកិច្ចសន្យាយកគ្រូវ័យ៤៩ឆ្នាំទៅដឹកនាំក្នុរយៈពេល៤ឆ្នាំ ដើម្បីជួយក្រុមពីតំបន់អាស៊ីនេះប្រជែងកៅអីសម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នៅកាតា។
Bento ដែលធ្លាប់ដឹកនាំព័រទុយហ្គាល់ក្នុងយុទ្ធនាការ World Cup 2014 នៅប្រេស៊ីល បានចាកចេញពីក្លិប Chongqing Lifan នៃលីគកំពូលចិន Chinese Super League កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨។
អតីតអ្នកចាត់ការ Benfica និង Sporting នេះ នឹងត្រូវឡើងមកជំនួសតំណែងគ្រូចាស់លោក Shin Tae-yong ដែលអាចនាំជម្រើសជាតិកូរ៉េខាងត្បូងយកឈ្នះក្រុមខ្លាំងអាល្លឺម៉ងក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅរុស្ស៊ីកន្លងមកបើទោះជាមិនអាចឆ្លងផុតវគ្គចែកពូលក៏ដោយ៕
Tag:
បាល់ទាត់
កូរ៉េខាងត្បូង
Paulo Bento
© រក្សាសិទ្ធិដោយ thmeythmey.com