កីឡាអន្តរជាតិ
អន្តរជាតិ
លោក Madley ប្រកាស​ឈប់​ធ្វើជា​អាជ្ញាកណ្តាល​នៅ Premier League
17, Aug 2018 , 7:39 pm        
រូបភាព
​លោក​អាជ្ញាកណ្តាល Bobby Madley បាន​ចាក​ចេញពី​តំណែង​ជាម​ន្ត្រី​អាជ្ញាកណ្តាល​កាត់សេចក្តី​ការប្រកួត​នៃ​ក្របខណ្ឌ Premier League បន្ទាប់ពី​ប្រកប​អាជីព​រយៈពេល​៥​រដូវ​កាល​។ នេះ​បើតាម​ការផ្សាយ​របស់ SkySports​។



​អាជ្ញាកណ្តាល​ក្មេង​ជាងគេ​ប្រចាំ​លី​គ​កំ​ពូ​ង​អង់គ្លេស​រូបនេះ បាន​ប្រាប់​ហេតុផល​ពី​ការលាលែង​របស់ខ្លួន​ទៅកាន់​ស្ថាប័ន​មន្ត្រី​កីឡា​អាជីព (PGMOL) ថា​ដោយសារ​«​ការផ្លាស់ប្តូរ​នៅក្នុង​កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់លោក​»​។​

Madley វ័យ​៣២​ឆ្នាំ គឺជា​អាជ្ញាកណ្តាល​អាជីព​ម្នាក់​ក្នុងចំណោម​១៨​នាក់ ដែល​បានទទួល​ខុសត្រូវ​កាត់​សេចក្តី​ការប្រកួត​នៅ Premier League ចំនួន  ៩១​ដង ចាប់តាំងពី​ចូលរួម​ដំបូង​ក្នុង​ឆ្នាំ​២០១៣​។​

​កាលពី​ឆ្នាំ​២០១៧ អាជ្ញាកណ្តាល​សញ្ចា​តិ​អង់គ្លេស​រូបនេះ បានទទួល​ខុសត្រូវ​កា​ត់​សេចក្តី​ក្នុងការ​ប្រកួត​ពាន Community Shield រវាង Arsenal-Chelsea នៅ​កីឡដ្ឋាន Wembley និង​ទទួលបន្ទុក​ដឹកនាំ​ការប្រកួត​១៩​លើក​ក្នុង​លី​គ​លំដាប់​ទី​១​អង់គ្លេស​រដូវ​កាល​មុន​ផងដែរ​។​

​សម្រាប់​រដូវ​កាល​ថ្មី​នេះ Madley មិនមាន​វត្តមាន​ក្នុងការ​ប្រកួត​នៅ​សប្តាហ៍​ដំបូង Premier League នេះ​ទេ​៕


Tag:
 ​បាល់ទាត់​
  Bobby Madley
  អាជ្ញាកណ្តាល​
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com