ក្រៅពីទស្សនាការប្រកួតកីឡាបាល់ទាត់នៅលើទីលាន ចក្ខុរបស់អ្នកគាំទ្រក៏បានសំឡឹងនិងចាប់អារម្មណ៍ទៅលើសម្ភារមួយចំនួនដែលមានលើខ្លួនអ្នកចាត់ការទូទៅនាយុទ្ធនាការដណ្តើមពាន Premier League ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន។
លោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City បានទទួលការចាប់អារម្មណ៍ខ្លាំងក្នុងប្រកួតដំបូងដែលអាចនាំក្រុមយកឈ្នះម្ចាស់ផ្ទះ Arsenal ដោយលទ្ធផល ២-០ ក្នុងក្របខណ្ឌកំពូលអង់គ្លេសនៅសប្តាហ៍ទី១។ អ្វីដែលជាការចាប់អារម្មណ៍ទៀតនោះ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានពាក់នាឡិកាដៃដែលមានតម្លៃរហូតដល់ទៅ ១៥០០០០ផោន (១៩២០០០ដុល្លារអាមេរិក) ឯណោះ។
បើតាម The Sun នេះមានន័យថា Guardiola ប្រើនាឡិកាដៃថ្លៃជាងគេក្នុងចំណោមអ្នកចាត់ការទាំងអស់នៅ Premier League ខណៈអ្នកចាត់ការរបស់ក្រុម Huddersfield Town លោក David Wagner ពាក់នាឡិកាតម្លៃត្រឹម ១០០ផោន (១២០ដុល្លារអាមេរិក) ប៉ុណ្ណោះ។
ខាងក្រោមនេះជាម៉ូឌ និងតម្លៃនាឡិកាដែលអ្នកចាត់ការទូទៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសចំនួន១២រូប ប្រើប្រាស់នៅរដូវកាល ២០១៨-២០១៩ នេះ៖
១- Pep Guardiola (Man City)៖ ពាក់នាឡិកាម៉ាក Richard Mille តម្លៃ ១៩២០០០ដុល្លារអាមេរិក
២- Roy Hodgson (Crystal Palace)៖ ពាក់នាឡិកាម៉ាក Hublot Big Bang Gold Ceramic តម្លៃ ៣២០០០ដុល្លារ
៣- Jose Mourinho (Manchester United)៖ ពាក់នាឡិកាម៉ាក Hublot Big Bang Unico តម្លៃ ២០៣០០ដុល្លារ
៤- Marco Silva (Everton)៖ ពាក់នាឡិកាម៉ាក Cvstos Challenge តម្លៃ ១១៥០០ដុល្លារ
៥- Mauricio Pochettino (Tottenham)៖ ពាក់នាឡិកាម៉ាក Aquatimer Chronograph តម្លៃ ៩៤០០ដុល្លារ
៦- Maurizio Sarri (Chelsea)៖ ពាក់នាឡិកាម៉ាក Panerai Luminor តម្លៃ ៧៦០០ដុល្លារ
៧- Slavisa Jokanovic (Fulham)៖ ពាក់នាឡិកាម៉ាក Rolex Explorer តម្លៃ៧៦០០ដុល្លារ
៨- Jurgen Klopp (Liverpool)៖ ពាក់នាឡិកាម៉ាក IWC Aquatimer តម្លៃ ៧០០០ដុល្លារ
៩- Manuel Pellegrini (West Ham)៖ ពាក់នាឡិកាម៉ាក IWC Schaffhausen តម្លៃ ៤៧០០ដុល្លារ
១០- Nuno Espirito Santo (Wolveshamton) ពាក់នាឡិកាម៉ាក Tag Heuer តម្លៃ ១៦០០ដុល្លារ
១១- Eddie Howe (Bournemouth)៖ ពាក់នាឡិកាម៉ាក Apple Watch Series 3 តម្លៃ ៤២១ដុល្លារ
១២- David Wagner (Huddersfield Town)៖ ពាក់នាឡិកាម៉ាក Casio G-Shock តម្លៃ ១២០ដុល្លារ