ជាតិ
សង្គមជាតិ
អាជ្ញាធរកំពង់ធំ ផ្ដល់កន្លែងស្នាក់នៅឥតគិតថ្លៃ សម្រាប់សិស្សប្រឡងបាក់ឌុបដែលខ្វះលទ្ធភាព លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន។ រូបភាពពីហ៊្វេសបុក រដ្ឋបាលក្រុុងស្ទឹងសែន ខេត្តកំពង់ធំ
× កំពង់ធំ៖ សិស្សប្រឡងសញ្ញាបត្រទុតិយសភូមិ (បាក់ឌុប) ដែលមានជីវភាពខ្វះខាត នឹងទទួលបានការស្នាក់នៅដោយឥតគិតថ្លៃ ពីសំណាកអាជ្ញាធរខេត្តកំពង់ធំ។ នេះបើតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តកំពង់ធំ សម្រាប់មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ដែលមានកូនប្រឡងបាក់ឌុប។
រដ្ឋបាលខេត្ត បានបង្កើតក្រុមការងារសម្រាប់ពិនិត្យលទ្ធភាព និងរៀបចំកន្លែងស្នាក់នៅដោយឥតគិតថ្លៃហើយ ដើម្បីទទួលសិស្សពុំមានលទ្ធភាពគ្រប់គ្រាន់ ឬពិបាកក្នុងការរកកន្លែងស្នាក់នៅ ។
សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅនៅថ្ងៃទី២០-២១ សីហា ឆ្នាំ២០១៨ មានបេក្ខជនប្រឡងចំនួន ១១៧.០៦១នាក់ ដែលបានចែកជាពីរក្រុម គឺថ្នាក់វិទ្យាសាស្ត្រចំនួន ៥១,៧ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ៤៨,៣ភាគរយ។ មណ្ឌលប្រឡងមានចំនួន១៩៥មណ្ឌល ចែកចេញជា ៤៧១៦បន្ទប់ នៅរាជធានី-ខេត្តទាំង២៥ទូទាំងប្រទេស។ ក្នុងនោះមានមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន ៩៩មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦មណ្ឌល។
សិស្សដែលប្រឡងនៅខេត្តកំពង់ធំ ហើយមានបំណងរកកន្លែងស្នាក់នៅ អាចទំនាក់ទំនងទៅ អភិបាលក្រុង និងស្រុក ខាងក្រោម៖
១.លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ទូរសព្ទលេខ ០១២ ៦៣៧ ៤៣៧
២.លោក ឡង គីសឹង អភិបាលស្រុកសណ្ដាន់ ទូរសព្ទលេខ ០១២ ៤៥៦ ៧០៦
៣.លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកប្រាសាទសំបូរ ទូរសព្ទលេខ ០១២ ៩៦៩ ០០៩
៤.លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសទបល្ល័ង ទូរសព្ទលេខ ០១២ ២២៨ ២៦៨
៥.លោក ណែត សារី អភិបាលស្រុកស្ទោង ទូរសព្ទលេខ ០៧៧ ៩៩៨ ៨៣០
៦.លោក អ៊ុត ប៊ុត្ត អភិបាលស្រុកកំពង់ស្វាយ ទូរសព្ទលេខ ០១២ ៨៥៣ ៥៨៥
៧.លោក ទូច សុខា អភិបាលស្រុកសន្ទុក ទូរសព្ទលេខ ០៧៧ ៣៥៧ ៤៤៤
៨.លោក អ៊ួង សារឿន អភិបាលរងស្រុកបារាយណ៍ ទូរសព្ទលេខ ០៧៧ ៧០៦ ០៦០៕
Tag:
បាកឌុប
សិស្សក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com