ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
អ្នកជំនួញទេសចរណ៍-កសិកម្ម៖ គាំទ្រកម្មវិធី «ថ្មីៗ២៥ រាជធានី-ខេត្ត»
× ភ្នំពេញ៖ ទូរទស្សន៍បារាំងដ៏ល្បីមួយឈ្មោះ Canal France International (CFI) ផ្នែក Media/Development (the French Media Development Agency) និងសារព័ត៌មានអេឡិចត្រូនិច Thmeythmey.com បានបង្កើតកម្មវិធីទូរស័ព្ទដៃ «ថ្មីៗ២៥ ខេត្ត-រាជធានី» គឺជា App (Application) ថ្មីមួយ ដែលបានដាក់ឱ្យប្រើប្រាស់នៅលើប្រព័ន្ធ IOS: https://apple.co/2ub9pdj និងAndroid: http://bit.ly/2KSe1MB ។ ការបង្កើតកម្មវិធីនេះ ដើម្បីផ្សព្វផ្សាយព័ត៌មានទាក់ទងទៅនឹងវិស័យកសិកម្ម និងព័ត៌មានផលិតផលអត្តសញ្ញាណដទៃទៀតនៅតាមបណ្តាខេត្តនីមួយៗនៃប្រទេសកម្ពុជា។ លោកស្រី ខៃ ចិន្តា ដែលធ្វើការផ្ដោតលើវិស័យកសិកម្ម និងទេសចរណ៍ បានគាំទ្រកម្មវិធីមួយនេះ ដោយលោកស្រី យល់ថា កម្មវិធីនេះ នឹងជួយដល់កសិករខ្មែរ ដែលជាអ្នកផលិត រួមទាំងអ្នកប្រើប្រាស់។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ លើកឡើងថា៖ កម្មវិធីទូរស័ព្ទដៃ «ថ្មីៗ២៥ រាជធានី-ខេត្ត» មានសារៈសំខាន់ ដែលអាចជួយលើកកម្ពស់វិស័យកសិកម្ម និងបង្កើនចំណូលដល់កសិករនៅកម្ពុជា។ បើតាមលោកស្រី ខៃ ចិន្តា កម្មវិធីនេះ ក៏ជួយដល់លោកស្រីផងដែរ ពីព្រោះកសិកម្មផ្សាភ្ជាប់ជាមួយទេសចរណ៍ ដែលធ្វើឲ្យប្រជាពលរដ្ឋបានដឹង និងស្គាល់។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ ដូចតទៅ៖
ផលិតដំណឹងទាក់ទងនឹងផលិតផលកសិកម្ម និងផលិតផលអត្តសញ្ញាណដទៃទៀតនៃខេត្តនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាបេសសកម្មថ្មីៗរបស់សារព័ត៌មានThmeythmey.com និង ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development។
សារព័ត៌មាន Thmeythmey.com និង ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development នឹងធ្វើសេចក្តីរាយការណ៍ច្រើនទាក់ទងទៅនឹងសហគ្រាសខ្នាតតូច និងមធ្យមនៅតាមបណ្តាខេត្តនានាដែលមានគំនិតច្នៃប្រឌិតផលិតផលខ្មែរថ្មីៗ ឬមានគម្រោងជំរុញផលិតផលក្នុងស្រុករបស់ខ្មែរទៅកាន់ទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារនៅក្រៅប្រទេស។ គម្រោងនេះមានឈ្មោះថា Rural Networks។
ការជួយជំរុញការសរសេររបស់សារព័ត៌មាន Thmeythmey.com ក្រោមការគាំទ្រ និងសហការដោយ ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development នឹងរួមចំណែកជំរុញជំនួញខ្នាតតូចទាំងឡាយនៅតាមបណ្តាខេត្តឲ្យទទួលបានការផ្សព្វផ្សាយទូលំទូលាយជាងមុន។ តាមរយៈការផ្សព្វផ្សាយនេះ ផលិតផលអត្តសញ្ញាណនៅតាមបណ្តាខេត្ត ជាពិសេស ផលិតផលកសិកម្មនឹងអាចពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំជាងមុន។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានផលិតផលអត្តសញ្ញាណប្រចាំខេត្ត និងផលិតផលកសិកម្មទូទាំង២៥ខេត្ត-រាជធានី សូមមេត្តាចុច Download for IOS :
https://apple.co/2ub9pdj និង Android :
http://bit.ly/2KSe1MB ៕
© រក្សាសិទ្ធិដោយ thmeythmey.com