«​បំព្រង​» មិនគួរ​សរសេរ​ជា «​បំ​ព្រម​» ឡើយ​!
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
«​បំព្រង​» មិនគួរ​សរសេរ​ជា «​បំ​ព្រម​» ឡើយ​!
19, Aug 2018 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា «​បំព្រង​» ពលរដ្ឋ​ខ្មែរ ច្រើនតែ​សរសេរ​ជា «​បំ​ព្រម​»​។ តែ​តាម​ការពិត​ពាក្យ «​បំព្រង​»  ពលរដ្ឋ​មិនគួរណា​ប្រើ​ជា​«​បំ​ព្រម​»​ឡើយ ព្រោះ​ពាក្យ​នេះ មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ទេ​។ 
«​បំព្រង​» ក្នុង​វចនានុក្រម​ខ្មែរ ចង់​ប្រាប់​ពី ភាពស្រស់​ត្រចង់ ឬ​ត្រយង់​ភ្លឺ​ថ្លា​,​ស្រស់​ដូច​ផ្កា ដែល​រីក និង​ត្រូវ​សន្សើម​។ ឧទាហរណ៍​៖ រមណីយដ្ឋាន ទេសចរណ៍ នៅ​កម្ពុជា ជាទី​កន្លែង ដែល​ពារ​ពេញ​ទៅដោយ​ធម្មជាតិ​ស្រស់បំព្រង និង​អាច​ស្រប​យក​ខ្យល់​បរិសុទ្ធ ជាទី​សោមនស្ស​៕


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com