ជាតិ
រូបត្លុក
តើបុរសត្រូវការ«Wife Bank ងាយដាក់ ពិបាកដក»? ឬត្រូវការ«ទុក្ខស្រី ប្តីកាន់លុយ»? ឬត្រូវការដាច់ខែ ដាច់ខ្យល់?
× ភ្នំពេញ៖ ដាច់ខែដាច់ខ្យល់ គឺសំដៅទៅលើអ្នកធ្វើការងារស៊ីប្រាក់ខែ។ ប្រាក់ខែបើកបានមកភ្លាម មិនបានប៉ុន្មានថ្ងៃផង ក៏ចាយអស់ភ្លាមភ្លែត។ មានខែខ្លះ ត្រូវខ្ចីបុលគេដើម្បីបង្គ្រប់ចំណាយ បន្តរហូតដល់ដាច់ខែ។ ដល់ថ្ងៃដាច់ខែ បើកលុយមកភ្លាមត្រូវសងបំណុលគេផង ដើរលេងផឹកស៊ីផង ក៏អស់លុយមុនដាច់ខែទៅ។
ក្រោយពេលរៀបការហើយ ភាគច្រើន ស្ថានភាពមានការផ្លាស់ប្តូរ។ ប្រាក់ខែទាំងប៉ុន្មាន ត្រូវប្រគល់ឲ្យប្រពន្ធរក្សាទុកសម្រាប់ចាយវាយក្នុងផ្ទះ ដូចមានពាក្យមួយឃ្លាពោលថា៖ «Wife Bank ងាយដាក់ ពិបាកដក»។ ប៉ុន្តែ ការណ៍នេះ មិនជាទូទៅទេ អ្នកខ្លះក៏ចូលចិត្តកាន់ប្រាក់ដោយខ្លួនឯងដែរ ដូចមានពាក្យមួយឃ្លាពោលថា៖ «ទុក្ខស្រី ប្តីកាន់លុយ»។ ប៉ុន្តែ ទោះជាយ៉ាងណា ពេលនៅកម្លោះខ្លួនមួយ តែងតែមានវិបត្តិហិរញ្ញវត្ថុជារឿយៗ ខុសពីពេលក្រោយពេលរៀបការហើយ ដែលវិបត្តិហិរញ្ញវត្ថុមិនសូវកើតមានឡើយ ប៉ុន្តែបើកើតមាន ក៏ស្ថានភាពខុសពីនៅកម្លោះដែរ ហើយទៅលើបញ្ហាត្រឹមត្រូវច្រើនជាង៕
© រក្សាសិទ្ធិដោយ thmeythmey.com