ជាតិ
ពីនេះ ពីនោះ
«​របស់​» និង «​នៃ​» ជា​ពាក្យ​ដែល​ងាយ​នឹង​ប្រើ​ច្រឡំ​គ្នា​
20, Aug 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
និយាយ​មែនទែនទៅ ប្រហែលជា​សាធារណជន គិតថា​ពាក្យ​ពីរ​នេះ សម្រាប់​ប្រើ​ខុសគ្នា​ជាក់​ជាមិនខាន ប្រសិនបើ​គេ​មិនបាន​ផ្ទៀងផ្ទាត់​នោះ​។ តើ​ពាក្យ​ពីរ​នេះ សម្រាប់​ប្រើ​នៅក្នុង​សំណេរ​ខុសគ្នា និង​ដូចគ្នា​ដូចម្តេច​?


 
​ពាក្យ​«​របស់​»​នៅក្នុង​វចនានុក្រម​ខ្មែរ បង្ហាញថា ពាក្យ​នេះ សម្រាប់​សម្គាល់​លើ​អ្វី​ដែលជា​កម្ម​សិទ្ធ​របស់​នរណាម្នាក់ ដោយនិយាយ​មិនបាច់​បញ្ចេញ​ឈ្មោះ​។ គេ​ប្រើពាក្យ​«​របស់​»​សម្រាប់​ជំនួស​ឲ្យ​ម្ចាស់ វត្ថុ ទ្រព្យ​, អីវ៉ាន់ ជាដើម​។ ឧទាហរណ៍​៖ ប៊ិក​នេះ ជា​របស់ខ្ញុំ​។ 

​ម្យ៉ាងទៀត​«​របស់​»​ជា​ពាក្យ​សម្រាប់​ប្រើ​ជា​វិកតិកត្តា ឬ​វិកតិកម្ម​ជាមួយនឹង​ពាក្យ ជា​, ដូចជា​។ ឧទាហរណ៍​៖ គ្រាប់កាំភ្លើង ជា​របស់​មានតម្លៃ សម្រាប់​ច្នៃ​ធ្វើជា​គ្រឿងអលង្ការ​។ ជាមួយគ្នា​ផងដែរ «​របស់​» ជា​ពាក្យ​សម្រាប់​ហៅ​សារពើ​អ្វីៗ ដែល​មាននៅ​ចំពោះមុខ ដូចជា របស់ទំនើប​, របស់បុរាណ , របស់ទំនើប​, របស់​ថោកទាប​, របស់ប្រសើរ​។​ល​។ 

​ដោយឡែក ពាក្យ «​នៃ​» ជា​អាយតនិបាត សម្រាប់​ភ្ជាប់​ពី​ពាក្យ​មួយ​ទៅ ពាក្យ​មួយទៀត ដើម្បី​ប្រាប់​ពីអ្វី​ដែលជា​កម្ម​សិទ្ធ​រប​ស់​ខ្លួន​។ ឧទាហរណ៍​៖ តម្លៃ​នៃ​ពេលវេលា​, រសជាតិ​នៃ​ជីវិត​។​ល​។ 
​នៅក្នុង​សំណេរ​ខ្លះ​គេ​មិន​ប្រើ ពាក្យ «​នៃ​» សម្រាប់​ភ្ជាប់​ជាមួយ​ពាក្យ​ផ្សេងទៀត​នោះទេ ដូចជា​ពាក្យ ផ្ទះ​នៃ​ខ្ញុំ ប្រើ​ជា ផ្ទះ​ខ្ញុំ ក៏បាន​, គុណភាព​នៃ​ការផលិត​មាន​ស្តង់ដា ប្រើ​ជា គុណភាព​ផលិត​មាន​ស្តង់ដា​៕ 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com