កីឡាអន្តរជាតិ
អន្តរជាតិ
Asian Games៖ គិត​ត្រឹម​ថ្ងៃទី​២ ចិន​បន្ត​នាំមុខ​មេដាយ ខណៈ​ម្ចាស់ផ្ទះ​ឡើងទៅ​លេខ​៣
20, Aug 2018 , 5:47 pm        
រូបភាព
​ការប្រកួត​កីឡា​អាស៊ី (Asian Games) ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ឈាន​ចូលដល់​ថ្ងៃទី​២​ហើយ​គិត​ត្រឹម​ថ្ងៃទី​២០ ខែសីហា​នេះ ដោយ​ចិន​ជា​ប្រទេស​កំពុង​នាំមុខ​ក្នុង​តារាង​បណ្តោះអាសន្ន​ដែល​ទទួលបាន​មេដាយ​សរុប​២០​មេដាយ​។ ជប៉ុន​ស្ថិតនៅ​លេខ​២ មាន​១៥​មេដាយ ហើយ​លេខ​៣​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​ឈរ​នៅ​លេខ​រៀង​ទី​៣​ដោយ​ទទួល​មេដាយ​៧​។​



​ចិន​ដែលជា​ក្រុម​ខ្លាំងជាងគេ​នៅ​តំបន់​អាស៊ី ឈ្នះ​បាន​១១​មេដាយមាស​ដោយ​ទទួលបាន​លើ​វិញ្ញាសា​បាញ់កាំភ្លើង​៤​មេដាយ ហែល​ទឹក​៤​មេដាយ វូ​ស៊ូ​២​មេដាយ និង​គុណ​ដាវ​១​មេដាយ​។ ៥​មេដាយប្រាក់ លើ​វិញ្ញាសា​បាញ់កាំភ្លើង​១​មេដាយ ដែល​ទឹក​២​មេដាយ គុណ​ដាវ​១​មេដាយ និង​តៃ​ក្វាន់​ដូ​១​មេដាយ​។  ៤​មេដាយសំរិទ្ធ លើ​វិញ្ញាសា ហែល​ទឹក​ទាំងអស់​។



​ជប៉ុន​មាន​មេដាយមាស​៤ ក្នុងនោះ​ទទួលបាន​លើ​វិញ្ញាសា​ហែល​ទឹក​៣​មេដាយ ជិះសេះ​១​មេដាយ​។ ប្រាក់​៦ បាន​លើ​វិញ្ញាសា​ហែល​ទឹក​៥​មេដាយ និង​ចំបាប់​១​មេដាយ និង​សំរិទ្ធ​៥​មេដាយ​លើ​វិញ្ញាសា​ហែល​ទឹក​១ គុណ​ដាវ​២ និង​ចំបាប់​២​។ ចំណែក​ឥណ្ឌូណេស៊ី មេដាយមាស​៤​បាន​លើ​វិញ្ញាសា​ជិះ​កង់​ឡើង​ភ្នំ​២​មេដាយ តៃ​ក្វាន់​ដូ​១​មេដាយ និង​វូ​ស៊ូ​១​មេដាយ​។ ប្រាក់​២ លើ​វិញ្ញាសា​វូ​ស៊ូ​១​មេដាយ និង​លើក​ដុំ​ដែក​១​មេដាយ និង​សំរិទ្ធ​១​ទទួលបាន​លើ​វិញ្ញាសា​ជិះ​កង់​ឡើង​ភ្នំ​។​

​កូរ៉េខាងត្បូង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៤ ដោយ​ទទួលបាន​មេដាយមាស​២ ប្រាក់​៦ និង​សំរិទ្ធ​៦​។ អ៊ីរ៉ង់ ថៃ​ស្ថិតនៅ​ចំណាត់ថ្នាក់​បន្តបន្ទាប់​៕


Tag:
 បាល់ទាត់​
  Asian Games
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com