ជាតិ
អភិបាលខេត្ត​កណ្ដាល និង​ឧ​ត្ត​រ​មានជ័យ នឹង​ផ្តល់​ម៉ូតូ​ដល់​សិស្ស ដែល​ប្រឡង​ជាប់​និទ្ទេស A
20, Aug 2018 , 6:15 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាល
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាល
ដោយ:
​ភ្នំពេញ​៖ សិស្ស​ក្នុង​ខេត្តកណ្តាល និង​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នឹង​ទទួលបាន​រង្វាន់​ជា​ម៉ូតូ​ពី​អភិបាលខេត្ត​របស់​ពួកគេ បើ​ប្រឡង​ជាប់​និ​ន្ទេ​ស A នៅ​ឆ្នាំ​២០១៨​នេះ​។



​អភិបាលខេត្ត​កណ្ដាល លោក ម៉ៅ ភិ​រុណ បាន​សន្យា​ផ្ដល់​រង្វាន់​ជា​ម៉ូតូ ដល់​បេក្ខជន​ក្នុង​ខេត្ត​របស់លោក ដែល​ប្រឡង​ជាប់​និ​ន្ទេ​ស A សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​ឆ្នាំ​២០១៨​។ លោក សន្យា​ទៀតថា សាលារៀន​ណា​ក្នុង​កណ្តាល ដែលមាន​សិស្ស​ប្រឡង​ជាប់​លើសពី ៦០​ភាគរយ លោក នឹង​រៀបចំ​ដំណើរ​កម្សាន្ត​ទៅ​ក្រុងព្រះសីហនុ​រយៈពេល ៣​ថ្ងៃ​។ 



​ការប្រកាស​របស់លោក ម៉ៅ ភិ​រុណ គឺធ្វើឡើង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​ខេត្តកណ្ដាល​។ បើតាម​ប្រភព​ដដែល អភិបាលខេត្ត​រូបនេះ ក៏បាន​រៀបចំ​ឲ្យ​មាន​កន្លែងផ្ញើកង់ និង​ម៉ូតូ​របស់​បេក្ខជន ដោយ​មិន​យកប្រាក់​ផងដែរ ហើយ​ថែមទាំង​ធានា​សង​ថ្មី​វិញទៀត បើ​បាត់បង់​។

​ជាមួយគ្នានេះ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​ឯណោះ​វិញ គឺ​លោក ស ថា​វី  ក៏បាន​សន្យា​ដូច​អភិបាល​ខេត្តកណ្តាល​ដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)៕



Tag:
 បាក់​ឌុប​
  ម៉ៅ ភិ​រុណ​
  ស ថា​វី​
© រក្សាសិទ្ធិដោយ thmeythmey.com