កីឡាអន្តរជាតិ
អន្តរជាតិ
Asian Games៖ អត្ត​ព​លិ​ក​ជប៉ុន​៤​រូប ត្រូវបញ្ជូន​ទៅផ្ទះ​វិញ​ដោយសារ​យក​ស្រី​ទៅ​ដេក​នៅ​សណ្ឋាគារ​
20, Aug 2018 , 6:30 pm        
រូបភាព
ក្រុមកីឡាបាល់បោះរបស់ជប៉ុនពេលប្រកួតឈ្នះកាតានៅកីឡាអាស៊ីឆ្នាំ២០១៨
ក្រុមកីឡាបាល់បោះរបស់ជប៉ុនពេលប្រកួតឈ្នះកាតានៅកីឡាអាស៊ីឆ្នាំ២០១៨
​កីឡាករ​បាល់បោះ​របស់​ជម្រើសជាតិ​ជប៉ុន​៤​រូប​ត្រូវបាន​បញ្ជូន​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ក្រោយ​រកឃើញថា​បាន​នាំ​នារី​ឡើង​សណ្ឋាគារ​អំឡុង​ការប្រកួត​កីឡា​អាស៊ី Asian Games នៅ​ឥណ្ឌូណេស៊ី​ឆ្នាំ​២០១៨​។​



​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Kyodo របស់​ជប៉ុន ពួកគេ​ទាំង​៤​នាក់​បាននាំគ្នា​ចេញ​ក្រៅ​ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅក្នុង​រដ្ឋធានី​ហ្សា​ការ​តា​ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​ក្រុម​ហើយ​ឆ្លៀត​ឡើង​សណ្ឋាគារ​មួយកន្លែង​ជាមួយ​នារី​។​

​មន្ត្រី​ដឹកនាំ​កីឡា​ជប៉ុន​លោក Yasuhiro Yamashita បាន​និយាយថា​លោក​មាន​អារម្មណ៍​ខ្មាស់អៀន​បន្ទាប់ពី​អត្ត​ព​លិ​ក​ខ្លួន​ប្រព្រឹត្ត​រឿង​បែបនេះ​។​
«​យើង​សុំទោស​ចំពោះ​បញ្ហា​នេះ ហើយ​យើង​នឹង​ណែនាំ​ដល់​អត្ត​ព​លិ​ក​ផ្សេងទៀត​ឲ្យ​បាន​ហ្មត់ចត់​ចាប់ពីពេលនេះ​តទៅ​»​។ លោក Yamashita បន្ថែម​ដូច្នេះ​។​


មន្ត្រីដឹកនាំកីឡាជប៉ុនលោក Yasuhiro Yamashita- inside

​មន្ត្រី​ដឹកនាំ​កីឡា​ជប៉ុន​រូបនេះ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ការប្រកួត​លើ​វិ​ញ្ជា​សា​បាល់បោះ​បុរស​បានចាប់ផ្តើម​មុន​ថ្ងៃ​បើក​កម្មវិធី​ផ្លូវ​ការណ៍​កាលពី​ពីថ្ងៃ​ទី​១៨ ខែសីហា ហើយ​រឿង​អាម៉ាស​នេះ​កើតឡើង​បន្ទាប់ពី​ការទទួល​ជ័យជម្នះ​លើ​ក្រុម​របស់​ប្រទេស​កាតា​កាលពី​ថ្ងៃទី​១៦ ខែសីហា​។​

​ការប្រកួត​កីឡា​អាស៊ី​បាន​ឈានដល់​ថ្ងៃទី​២​ហើយ គិត​ត្រឹម​ថ្ងៃទី​២០ ខែសីហា​នេះ ដោយ​ជប៉ុន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​បណ្តោះអាសន្ន​ដោយ​ទទួលបាន​មេដាយមាស​៤ ប្រាក់​៦ និង​សំរិទ្ធ​៦៕



Tag:
 Asian Games
  ជប៉ុន​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com