កីឡាអន្តរជាតិ
អន្តរជាតិ
បាត់ Ronaldo បាត់​អ្នកគាំទ្រ Real ជិត​ពាក់កណ្តាល​នៅ Bernabeu
20, Aug 2018 , 9:19 pm        
រូបភាព
Real Madrid បាត់​អ្នកគាំទ្រ​ជិត​ពាក់កណ្តាល​សម្រាប់​ការប្រកួត​បើកឆាក​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ​កំពូល​អេ​ស្ប៉ា​ញ La Liga នៅ​ទឹកដី​ខ្លួនឯង​ដោយសារ​អវត្តមាន​កីឡាករ​ឆ្មើ​ម Cristiano Ronaldo​។ នេះ​បើតាម​ការផ្សាយ​របស់ Gaol.com​។​



​ក្រុម​រហស្សនាម​ស្តេច​សបាន​យកឈ្នះ​ក្រុម​ភ្ញៀវ Getafe ២​ទល់នឹង​សូន្យ​ក្នុងការ​ប្រកួត​នៅ​ថ្ងៃទី ១៩ ខែសីហា នៅ​កីឡដ្ឋាន Santiago Bernabeu ដែល​អាច​ផ្ទុក​អ្នកគាំទ្រ​បាន​ចំនួន ៨១០៤៤​នាក់​។​

​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​គ្រាប់​របស់​ខ្សែការពារ Dani Carvajal និង​ខ្សែប្រយុទ្ធ Gareth Bale បាន​ជួយ​ឲ្យ​ក្រុម​របស់លោក Julen Lopetegui ដែលជា​អ្នកចាត់ការ​ថ្មី​ជំនួស Zinedine Zidane​មានការ​ចាប់ផ្តើម​ដ៏​ល្អឥតខ្ចោះ​សម្រាប់​រដូវ​កាល​ថ្មី ២០១៨-២០១៩​។​



​បើទោះបី​ពួកគេ​ឈ្នះ​ការប្រកួត​នៅ​សប្តាហ៍​ដំបូង​ក៏ពិតមែន ប៉ុន្តែ​វត្តមាន​របស់​អ្នកគាំទ្រ​ក្នុងផ្ទះ​បាន​បាត់​ស្ទើរ​ពាក់កណ្តាល​គួរ​ឲ្យ​ចាប់អារម្មណ៍ ពោល​គឺមាន​ប្រមាណ​តែ​៤៨៤៦៦​នាក់​ប៉ុណ្ណោះ ដែល​នេះ​ជា​តួលេខ​ទាប​បំផុត​មិន​ធ្លាប់មាន​សម្រាប់ Real ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុងក្រោយ​។​

​មូលហេតុ​ចំបង​នៃ​ការបាត់​អ្នកគាំទ្រ​នេះ​ប្រហែល​មកពី​អវត្តមាន​កំពូល​ខ្សែប្រយុទ្ធ​ឆ្នើម Ronaldo ដែល​ចាក​ចេញទៅ​ចូលរួម​ជាមួយ Juventus ទៅហើយនោះ​។ ប្រកួត​លើកចុងក្រោយ​បង្អស់​ដែល​ម្ចាស់​ជើងឯក Champions League ១៣​លើក លេង​នៅ La Liga ក្នុងផ្ទះ​ខ្លួនឯង​ដោយមាន​អ្នក​ចូ​រួម​ទស្សនា​ទាប​ដូច្នេះ​គឺ​ក្នុង​រដូវ​កាល ២០០៨-២០០៩ ត្រឹម​៤៤២៧០​នាក់ ក្នុងការ​ប្រកួត​បិទរ​ដូ​វ​កាល​ក្រោយ Real ប្រកួត​ចាញ់​៥​ដង​ជាប់ៗ​គ្នា​។​



​ប៉ុន្តែ​ក្រោយ​ការចូលរួម​របស់​ម្ចាស់​ពាន Ballon d'Or ៥​សម័យ ពី Manchester United ក្នុងតម្លៃ​កំណត់ត្រា​ក្លិប​កាលពី​ឆ្នាំ​២០០៩ Real Madrid បានទទួល​អ្នកគាំទ្រ​ផ្ទាល់​ច្រើន​ឡើងវិញ​។​
៩​រដូវ​កាល​នៅ​ទឹកដី Bernabeu ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៣​ឆ្នាំ​អាច​រក​គ្រាប់​បាល់​បាន ៤៥០​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៤៣៨​ប្រកួត និង​ជួយ​ក្រុម​លើក​ពាន​កំពូល​អឺរ៉ុប​៤​លើក La Liga ២​លើក​៕




Tag:
 ​បាល់ទាត់​
  Real Madrid
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com