កីឡាជាតិ
ជាតិ
Asian Games៖ កីឡាការិនី​ខ្មែរ​-​អាមេរិក Casandre ចាញ់​វៀតណាម ១៩-១៨
21, Aug 2018 , 10:29 am        
រូបភាព
ដោយ:
​កីឡាការិនី​តេ​ក្វាន់​ដូ​ខ្មែរ​-​អាមេរិក Casandre Nicole Tubbs ប្រកួត​ចាញ់​កីឡាការិនី​វៀតណាម Pham Thi Thu Hien ក្នុង​លទ្ធផល​យ៉ាង​ប្រផិតប្រផើយ ១៩-១៨ នា​ការប្រកួត Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។



​នា​ការប្រកួត​ទឹក​ទី​១​លើ​ទម្ងន់​៥៧​គីឡូក្រាម​ចុះ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ កីឡាការិនី​ខ្មែរ​-​អាមេរិក Casandre ចាញ់​កីឡាការិនី​វៀតណាម Pham Thi Thu Hien ក្នុង​លទ្ធផល ៣-០​។ ឈានដល់​ទឹក​ទី​២ Casandre យកឈ្នះ​វៀតណាម​ក្នុង​លទ្ធផល ៩-៧ មុន​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៩-៩ ក្នុង​ទឹក​ទី​៣​។

​លទ្ធផល​ជារួម​កីឡាការិនី​ខ្មែរ​-​អាមេរិក Casandre ចាញ់​កីឡា​វៀតណាម​ក្នុង​លទ្ធផល​ប្រផិតប្រផើយ​បំផុត ១៩-១៨​។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​កីឡាការិនី​ខ្មែរ​-​អាមេរិក​រូបនេះ អស់​ឱកាស​ឡើងទៅ​វគ្គបន្ត សម្រាប់​ព្រឹត្តិការណ៍ Asian Games 2018 ដែល​រៀបចំ​នៅ​ទីក្រុង​ប៉ា​ឡាំ​បាង និង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី​៕   


Tag:
 តេ​ក្វាន់​ដូ​
  Asian Games 2018
© រក្សាសិទ្ធិដោយ thmeythmey.com