កីឡាជាតិ
ជាតិ
Asian Games៖ ស៊ន សៀវ​ម៉ី អស់​ឱកាស​ក្រោយ​ចាញ់​កីឡាការិនី​អ៊ូ​ស​បេ​គី​ស្ថាន​
21, Aug 2018 , 11:32 am        
រូបភាព
ដោយ:
​បន្ទាប់ពី​ទទួលបាន​កៅអី​ទៅ​វគ្គ​៨​នាក់​ចុងក្រោយ ដោយសារ​កីឡាការិនី ស្រីលង្កា Ranuri Wanthila Wickramas Wickramasinghalage សុំ​ដកខ្លួន​ពី​ការប្រកួត កីឡាការិនី​តេ​ក្វាន់​ដូ​កម្ពុជា ស៊ន សៀវ​ម៉ី បាន​រង​បរាជ័យ ៥-៣ ដោយសារ​កីឡាការិនី​អ៊ូ​ស​បេ​គី​ស្ថាន Osipova Svetlana​។​



​នា​ជំនួប​នៅ​សង្វៀន JCC - Plenary Hall ប្រទេស​ឥណ្ឌូណេស៊ី សម្រាប់​ព្រឹត្តិការណ៍​ប្រកួត Asian Games លើក​ទី​១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ស៊ន សៀវ​ម៉ី ឡើងទៅ​វគ្គ​៨​នាក់​ចុងក្រោយ​ដោយ​មិនចាំបាច់​ប្រកួត ប៉ុន្តែ​អ្វីៗ​មិន​ដំណើរការ​ស្រួល​នោះឡើយ ដោយ​កីឡាការិនី​ឆ្នើម​កម្ពុជា រូបនេះ ត្រូវ​តទល់​ជាមួយ​កីឡាការិនី​លំដាប់​ទី​៧៣​ពិភពលោក​មកពី​អ៊ូ​ស​បេ​គី​ស្ថាន​។​

​នៅ​ទឹក​ទីមួយ Osopova បាន​នាំមុខ ២-០ ហើយ​សៀវ​ម៉ី វាយបក​វិញ ៣-០ នៅ​ទឹក​ទី​ពីរ ឈានដល់​ទឹក​ទី​បី ឱកាស​ទៅ​វគ្គ​បន្ត​របស់​សៀវ​ម៉ី ត្រូវបាន​បញ្ចប់​ដោយសារ​កីឡាការិនី​អ៊ូ​ស​គី​ស្ថាន រកបាន​៣​ពិន្ទុ​បន្ថែមទៀត​៕



Tag:
 តេ​ក្វាន់​ដូ​
  ស៊ន សៀវ​ម៉ី​
  Asian Games 2018
© រក្សាសិទ្ធិដោយ thmeythmey.com