កីឡាជាតិ
ជាតិ
Asian Games៖ កីឡាការិនី Casandre រងរបួស​ប្រេះ​ឆ្អឹង​កជើង​អំឡុងពេល​ប្រកួត​ជាមួយ​វៀតណាម​
21, Aug 2018 , 2:43 pm        
រូបភាព
កីឡាការិនី Casandre ចាញ់កីឡាការិនីវៀតណាម ១៩-១៨, រូបភាពទាំងអស់ផ្តល់ដោយ NOCC
កីឡាការិនី Casandre ចាញ់កីឡាការិនីវៀតណាម ១៩-១៨, រូបភាពទាំងអស់ផ្តល់ដោយ NOCC
ដោយ:
​កីឡាការិនី​ខ្មែរ​-​អាមេរិក Cansandre Nicole Tubbs ត្រូវបាន​បញ្ជូនទៅ​ពិនិត្យ​ព្យាបាល​ភ្លាមៗ ក្រោយ​ចប់​ការប្រកួត​ជាមួយ​កីឡាការិនី​វៀតណាម ក្នុង​ព្រឹត្តិការណ៍ Asian Games លើក​ទី​១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ បើ​យោងតាម​លោក វ៉ា​ត់ ចំរើន នាយ​បេសកកម្ម​ដឹកនាំ​កីឡា​កម្ពុជា Casandre រងរបួស​ប្រេះ​ឆ្អឹង​កជើង​។



​ក្រោយ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ឥណ្ឌូណេស៊ី ជា​លទ្ធផល​កីឡាការិនី Casandre រងរបួស​ប្រេះ​ឆ្អឹង​កជើង ដែល​អាច​កើត​ពី​ការ​ប៉​ទង្គិច​។ តែ​យ៉ាងណា ក្រុមគ្រូពេទ្យ​ពុំទាន់​វាយតម្លៃ​លើ​បញ្ហា​របួស​នេះ​ថា ត្រូវ​ចំណាយពេល​ប៉ុន្មាន​ក្នុងការ​សម្រាក​ព្យាបាល​នៅឡើយ​ទេ​។ គ្រាន់តែ​អះអាងថា មិនមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ 

​នាយ​បេសកកម្ម​រូបនេះ​បាន​វាយតម្លៃថា បញ្ហា​របួស​របស់ Casandre អាច​ប៉ះទង្គិច​ជាមួយ​កីឡាក​រិ​នី​វៀតណាម Pham Thi Thu Hien ពេល​នាង​ប្រឹងប្រែង​ខ្លាំង​ក្នុងការ​ស្វែង​រយ​ជ័យជម្នះ ខណៈដែល​ពិន្ទុ​កំពុង​ប្រកៀក​ប្រកិត​គ្នា​។ ជា​លទ្ធផល​កីឡាការិនី​ខ្មែរ​-​អាមេរិក​រូបនេះ អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​សម្រាប់​ព្រឹត្តិការណ៍ Asian Games 2018 ជាមួយ​បរាជ័យ​យ៉ាង​ប្រផិតប្រផើយ ១៩-១៨៕ 






Tag:
 តេ​ក្វាន់​ដូ​
  Casandre
  Asian Games 2018
© រក្សាសិទ្ធិដោយ thmeythmey.com