ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
មួយខែ​ចំណាយ​ជិត​២០០០​ដុល្លារ​, លោក រតនា បោះទុន​លក់​បន្លែ​សរីរាង្គ​តាម​App
21, Aug 2018 , 7:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ភុ​ន រតនា និង​ស្ថាបនិក ៤​រូប​ទៀត បាន​បង្កើត​ហាង ផ្សារ​ខ្មែរ ដែលជា​អាជីវកម្ម​លក់​បន្លែ​សរីរាង្គ តាម​អ៊ែ​ប​ទូរ​សព្ទ​។ អាជីវ​ក្មនេះ មាន​គោលដៅ​អតិថិជន​ជា​អ្នករស់នៅ​ក្នុងផ្ទះ​បុរី ដែល​លោក រតនា អះអាងថា ពួកគេ​នឹង​ជ្រើសរើស​ផលិតផល​របស់លោក ដោយសារ​ភាពទំនើប ងាយស្រួល និង​ការដឹកជញ្ជូន​ឥតគិតថ្លៃ​។



​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង អ្នកកាសែត​សេដ្ឋកិច្ច​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ភុ​ន រតនា សហ​ស្ថាបនិក និង​អ្នកគ្រប់គ្រង​ទូទៅ​ហាង​ផ្សារ​ខ្មែរ ខាងក្រោម​នេះ​៖




​ក្រុម​របស់លោក ភុ​ន រតនា បាន​បោះទុន​ជាង ៣​ម៉ឺន​ដុល្លារ​សម្រាប់​ការចាប់ផ្ដើម​អាជីវកម្ម Startup មួយ​នេះ និង​ចំណាយ​ប្រមាណ ១៨០០​ដុល្លារ សម្រាប់​ប្រតិបត្តិការ​ប្រចាំខែ​។ លោក រតនា ឲ្យ​ដឹងថា ចំពោះ​អាជីវកម្ម​មួយ​នេះ ក្រុម​របស់ខ្លួន​ត្រូវ​ប្រើ​រយៈពេល​ពី ៦​ខែ​ទៅ​១​ឆ្នាំ ទើប​រកបាន​ផលចំណេញ​។​

​សហគ្រិន​ថ្មីថ្មោង​រូបនេះ អះអាងថា អាជីវកម្ម​របស់ខ្លួន​នឹង​ដំណើរ​ការល្អ ដោយសារ​ភាពជឿជាក់រ​បស់​អតិថិជន តាមរយៈ​ការដែល​ហាង​នេះ​មាន​ឧបករណ៍​ត្រួតពិនិត្យ​គុណភាព​បន្លែ និង​កម្មវិធី​អ៊ែ​ប​លើ​ទូរ​សព្ទ​ដៃ​។ កម្មវិធី​អ៊ែ​ប​នេះ នឹងដាក់​ឲ្យ​ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះ​។​



​មុន​បើក​អាជីវកម្ម​ថ្មី​មួយ​នេះ លោក ភុ​ន រតនា បាន​បើក​កសិដ្ឋាន​ដាំ​បន្លែ​សរីរាង្គ​នៅ​ខេត្តសៀមរាប ជាមួយ​ដៃគូ​របស់ខ្លួន​ផ្សេងទៀត​។ អាជីវកម្ម​ទាំងពីរ​នេះ សុទ្ធតែ​ស្ថិតក្នុង​ជំនាញ​របស់លោក រតនា ដែល​លោក​បានបញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​កសិក​ម្ម​។

​នេះ​ជាការ​ឆ្លៀត​ប្រើពេល​បើក​អាជីវកម្ម ដោយ​ស្ថាបនិក​ទាំងអស់នេះ​សុទ្ធ​តែមាន​ការងារ​ផ្សេង​រៀងៗ​ខ្លួន​។ ពួកគេ​ក៏បាន​ជួល​បុគ្គលិក​ខ្លះមក​ប្រចាំការ​ផងដែរ​៕


Tag:
 startup
  ភុ​ន រតនា​
  បន្លែ​សរីរាង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com