កីឡាជាតិ
ជាតិ
កីឡាការិនី ស៊ន សៀវ​ម៉ី សុំទោស​អ្នកគាំទ្រ​ក្រោយ​ធ្លាក់​ចេញពី Asian Games
21, Aug 2018 , 8:19 pm        
រូបភាព
កីឡាការិនី ស៊ន សៀវម៉ី ប្រកួតចាញ់កីឡាការិនីអ៊ូសបេគីស្ថាន ៥-៣
កីឡាការិនី ស៊ន សៀវម៉ី ប្រកួតចាញ់កីឡាការិនីអ៊ូសបេគីស្ថាន ៥-៣
ដោយ:
​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​ថ្នាក់ដឹកនាំ​រំពឹង​ខ្ពស់​ក្នុងការ​ដណ្តើម​មេដាយ​មេដាយ​ជូន​ជាតិ​មាតុភូមិ បានចេញ​មកសុំ​ទោស​ប្រជាជន​កម្ពុជា ក្រោយ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​ប្រកួត Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដោយ​ចាញ់​កីឡាការិនី​អ៊ូ​ស​បេ​គី​ស្ថាន ៥-៣​។



​ក្រោយ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ Asian Games លើក​ទី​១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ត្រឹម​វគ្គ​១/៤ កីឡាការិនី ស៊ន សៀវ​ម៉ី តាមរយៈ​ទំព័រ​ផ្លូវ​ប៊ុ​ក​ផ្លូវការ​បានចេញ​មកសុំ​ទោស​ប្រជាជន​កម្ពុជា ក្រោយ​នាង​ធ្វើ​ឲ្យ​ខកបំណង​។ មុន​ចេញមក​ប្រកួត​នៅ​ឥណ្ឌូណេស៊ី ទាំង​ថ្នាក់ដឹកនាំ​កីឡា និង​ប្រជាជន​កម្ពុជា សុទ្ធតែ​បង្ហាញ​ការជឿជាក់​លើ​ម្ចាស់​មេដាយ​មេដាយមាស Asian Games 2014 រូបនេះ ក្នុងការ​ដណ្តើម​មេដាយ​ជូន​ជាតិ​នៅ​ឆ្នាំនេះ​។​

«​នាង​ខ្ញុំ ស៊ន សៀវ​ម៉ី សុំទោស​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​នាង​ខ្ញុំ​មិនអាច​យក​មេដាយ​បាន​»​។ នេះ​ជាការ​បង្ហាញ​អារម្មណ៍​សោកស្តាយ​របស់​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក្រោយ​ចប់​ការប្រកួត​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​។

​សម្រាប់​ការប្រកួត​លើ​ទម្ងន់​៦៧​គីឡូក្រាម​ឡើង​នៅ​ទីលាន JCC - Plenary Hall កីឡាការិនី ស៊ន សៀវ​ម៉ី ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​១/៤ ដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​គូប្រកួត​របស់​នាង​កីឡាការិនី​ស្រីលង្កា​សុំ​ដកខ្លួន​ចេញពី​ការប្រកួត​។ នា​ការ​ប្រ​វគ្គ​១/៤ ស៊ន សៀវ​ម៉ី ចាញ់​កីឡាការិនី​អ៊ូ​ស​បេ​គី​ស្ថាន Osipova Svetlana ២-០ ក្នុង​ទឹក​ទី​១ ហើយ សៀវ​ម៉ី បាន​វាយបក ៣-០ ក្នុង​ទឹក​ទី​២ តែ​ចាញ់ Osipova Svetlana ៣-០ វិញ​នៅ​ទឹក​ទី​៣៕   



Tag:
 ស៊ន សៀវ​ម៉ី​
  Asian Games 2018
© រក្សាសិទ្ធិដោយ thmeythmey.com