កីឡាជាតិ
ជាតិ
Asian Games៖ កីឡាករ​ហែល​ទឹក ធឿន ថុល បញ្ចប់​ចំណាត់ថ្នាក់​ឈរលើ​៧​ប្រទេស​
21, Aug 2018 , 10:19 pm        
រូបភាព
កីឡាករ ធុល ធឿន
កីឡាករ ធុល ធឿន
ដោយ:
​កីឡាករ​ហែល​ទឹក ធឿន ថុល បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៧​ក្នុង Heats ក្រោយ​ប្រើពេល​២៥.៨០​វិនាទី​លើ​វិញ្ញាសា​ហែល​សេរី​ចម្ងាយ​៥០​ម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ លទ្ធផល​ជារួម ធឿន ថុល ឈរ​លេខ​ប្រទេស​ចំនួន​៧ តែ​លទ្ធផល​នេះ​មិន​អាចជួយ​ឲ្យ​រូបគេ​ឡើងទៅ​វគ្គ​បន្ត​ឡើយ​។



​លទ្ធផល​ជារួម​កីឡាករ ធឿន ថុល ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤៣​ក្នុងចំណោម​អត្ត​ព​លិ​ក​៥១​រូប ដោយ​រូបគេ​ឈរលើ​កីឡាករ​ចំនួន​៨​រូប​មកពី​ប៉ា​ឡេ​ស្ទី​ន​, ម៉ុង​ហ្គោ​លី​, ឡាវ​, ម៉ា​ឌី​វ​, នេ​ប៉ាល់​, តា​ហ្ស៊ី​គី​ស្ថាន​, អា​ហ្វ​ហ្គា​នី​ស្ថាន​។ ក្រោយ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៧​នៃ Heats 2 ក្នុងចំណោម​កីឡាករ​៨​នាក់ ធ្វើ​ឲ្យ​រូបគេ​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ Asian Games លើក​ទី​១៨ ដែល​រៀបចំ​នៅ​ទីក្រុង​ប៉ា​ឡាំ​បាង​និង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូណេស៊ី​។

​គិត​ត្រឹម​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ដែលជា​ថ្ងៃទី​៣​នៃ​ការប្រកួត Asian Games ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​មិនទាន់​អា​ចរក​មេដាយ​ដំបូង​ជូន​ជាតិ​មាតុ​នៅឡើយ​ទេ ខណៈ​ចិន​បន្ត​ឈរ​កំពូល​តារាង​មេដាយ រីឯ​ជប៉ុន កូរ៉េខាងត្បូង និង​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​ឈរ​ជា​បន្តបន្ទាប់​៕ 



Tag:
 ​ហែល​ទឹក​
  Asian Games 2018
  ធឿន ថុល
© រក្សាសិទ្ធិដោយ thmeythmey.com