ជាតិ
បទសម្ភាសន៍
វីដេអូ
បាក់ឌុប៖ដើម្បីលើកទឹកចិត្តកូន! ឪពុកម្ដាយសុខចិត្តអង្គុយរង់ចាំកូននៅមុខមណ្ឌលប្រឡង
× ភ្នំពេញ៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានចាប់ផ្ដើមដំណើរការប្រឡងនៅព្រឹកថ្ងៃទី ២០ សីហានេះ។ នៅតាមមណ្ឌលប្រឡងនានា មានវត្តមានឪពុកម្ដាយ អាណាព្យាបាលសិស្សជាច្រើន បានទន្ទឹងរង់ចាំកូន ដោយមានខ្លះឈរ និងខ្លះអង្គុយ។ ពួកគាត់បានរង់ចាំកូននៅមុខមណ្ឌលប្រឡង តាំងពីការប្រឡងចាប់ផ្ដើមរហូតដល់ចប់។ ឪពុកម្ដាយរបស់បេក្ខជនប្រឡងមួយចំនួន បញ្ជាក់ថា ការមករង់ចាំកូននេះ ជាការលើកទឹកចិត្តដល់កូន ហើយការចំណាយពេលមកនេះ វាមិនខាតពេលវេលាសម្រាប់ឪពុកម្ដាយទេ។
សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយឪពុកម្ដាយ អាណាព្យាបាលសិស្សប្រឡងបាក់ឌុបដូចតទៅ៖
សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ ប្រព្រឹត្តទៅនៅថ្ងៃទី ២០-២១ សីហា ដែលមានបេក្ខជនប្រឡងចំនួន ១១៧.០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា ៤.៧១៦បន្ទប់ នៅរាជធានីខេត្តទាំង២៥ទូទាំងប្រទេស៕
Tag:
ឪពុកម្ដាយ
ប្រឡង
បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com