ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សុខភាព
បង្កើតទម្លាប់ដុសធ្មេញសម្រាប់កូន អ្នកនឹងលែងខ្វល់រឿងហាមគេញ៉ាំស្ករសូកូឡា ឬចំណីផ្អែម
× ភ្នំពេញ៖ សុខភាពមាត់ធ្មេញគឺជារឿងសំខាន់។ ដូច្នេះហើយបានជាឪពុកម្តាយគ្រប់រូប តែងតែយកចិត្តទុកដាក់ខ្លាំង ចំពោះសុខភាពមាត់ធ្មេញរបស់កូនដោយហាមពួកគេមិនឲ្យទទួលទានស្ករ សូកូឡា ចំណីផ្អែម នំកញ្ចប់ ឬភេសជ្ជៈដែលមានរសជាតិផ្អែមជាដើម។
តែការហាមដូច្នេះជារឿងមិនត្រឹមត្រូវឡើយ សម្រាប់អ្នកស្រីទន្តបណ្ឌិត ជាង ម៉េងជូ នៃពេទ្យធ្មេញបស្ចិម ដោយសារស្ថិតនៅក្នុងវ័យលូតលាស់ កុមារ ត្រូវការចំណីអាហារគ្រប់គ្រាន់ និងមានតុល្យភាពជាចាំបាច់។ បើតាមអ្នកស្រីទន្តបណ្ឌិត ជាង ម៉េងជូ ជំនួសឲ្យការហាមប្រាមកូនមិនឲ្យញ៉ាំចំណីផ្អែមច្រើនពេក ឪពុកម្តាយអាចឲ្យកូនញ៉ាំ បន្លែ ឬផ្លែឈើ ជំនួសអាហារផ្អែមទាំងនោះ ហើយអ្វីដែលសំខាន់ គឺត្រូវបណ្តុះទម្លាប់ថែរក្សាសុខភាពមាត់ធ្មេញដល់កូន ពោលគឺត្រូវឲ្យប្រាកដថា កូនរបស់គាត់បានញ៉ាំទឹកធម្មតា បន្ទាប់ពីទទួលចំណីអាហារផ្អែមរួច។ អ្វីដែលមិនអាចខ្វះបាន គឺការដុសធ្មេញឲ្យបានត្រឹមត្រូវ។
ដើម្បីជ្រាបច្បាស់សូមទស្សនាកិច្ចសម្ភាសរវាងកញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និងអ្នកស្រីទន្តបណ្ឌិត ជាង ម៉េងជូ ដូចតទៅ៖
ហាង Baby Outlet ដែលជាហាងទំនិញទារក កុមារ និងស្ត្រីមានផ្ទៃពោះធំជាងគេនៅកម្ពុជា។ Baby Outlet មានបីសាខា៖ សាខាទី១ ស្ថិតនៅទល់មុខសាលាបឋមសិក្សាទួលគោក, សាខាទី២ ស្ថិតនៅក្រោយទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តោយមហាវិថីកម្ពុជាក្រោម និងសាខាទី៣ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ខាងត្បូងវិមានឯរាជ្យ៕
Tag:
ជាង ម៉េងជូ
ធ្មេញ
កុមារ
មាត់ធ្មេញ
សុខភាពមាត់ធ្មេញ
ដុសធ្មេញ
អប់រំ
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com