កីឡាជាតិ
ជាតិ
Asian Games៖ ៦​ប្រទេស​នៅ​អាស៊ាន​ដណ្តើមបាន​មេដាយ តែ​កម្ពុជា​រក​មិនទាន់​បានឡើយ
22, Aug 2018 , 8:59 pm        
រូបភាព
ដោយ:
គិត​ត្រឹម​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨​នេះ ព្រឹត្តិការណ៍​ប្រកួត​កីឡា Asian Games លើក​ទី​១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ដំណើរ​ការប្រកួត​ចំនួន​៤​ថ្ងៃ​ហើយ ដោយ​អត្ត​ព​លិ​ក​ចិន​កំពុង​គ្រង​កំពូល​តារាង​មេដាយ​បណ្តោះអាសន្ន បន្ទាប់មក​ជប៉ុន កូរ៉េខាងត្បូង និង​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​។ ជាមួយគ្នានេះ ក៏មាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​៦​ទៀតផង​ដែរ ដែល​ដណ្តើមបាន​មេដាយ​។​



​ដោយឡែក​អត្ត​ព​លិ​ក​កម្ពុជា​មិនទាន់​អា​ចរក​មេដាយ​ដំបូង​របស់ខ្លួន​នៅឡើយ​ទេ ខណៈ​កីឡា​៥​ប្រភេទ​រួមមាន​តេ​ក្វាន់​ដូ ហែល​ទឹក ចំបាប់ គុន​ដាវ និង​កាយសម្ព័ន្ធ​បានបញ្ចប់​ការប្រកួត​ជា​បណ្តើរៗ​។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា ទាំង​កីឡាករ​ហែល​ទឹក លឹម កែវ​ឧ​ត្ត​ម និង​កីឡាករ​តេ​ក្វាន់​ដូ ឈុន សុខ​ឡុង សុទ្ធតែ​បាន​បរាជ័យ​ក្នុងការ​ប្រកួត​។

​ក្នុងនោះ​កីឡាករ ឈុន សុខ​ឡុង ប្រកួត​ចាញ់​កីឡាករ​អ៊ូ​ស​បេ​គី​ស្ថាន Toirov Sardor ក្នុង​លទ្ធផល ២៥-៥ នា​ការ​ប្រ​កួ​លើ​ទម្ងន់​៦៣​គីឡូក្រាម​ឡើង​នៅ​មជ្ឈមណ្ឌល JCC Centre​។ ចំណែក​កីឡាករ លឹម កែវ​ឧ​ត្ត​ម បានបញ្ចប់​ត្រឹម​លេខ​៦​ក្នុង Heats  និង​លេខ​៣១​ក្នុងចំណោម​កីឡាករ​សរុប​៣៤​នាក់ ខណៈ​កីឡា​ទាំង​៣​ដែល កែវ​ឧ​ត្ត​ម ឈរលើ​អវត្តមាន​។

​មកទល់ពេលនេះ មាន​ប្រទេស​ចំនួន​៧​ក្នុង​តំបន់​អាស៊ាន ដែល​ទទួលបាន​មេដាយ​ពី​ព្រឹត្តិការណ៍ Asian Games 2018 រួមមាន​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​, ថៃ​, ហ្វីលីពីន​, វៀតណាម​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា និង​សិង្ហ​បុរី​៕


Tag:
 ​ហែល​ទឹក​
  តេ​ក្វាន់​ដូ​
  លឹម កែវ​ឧ​ត្ត​ម​
  ឈុន សុខ​ឡុង​
  Asian Games 2018
© រក្សាសិទ្ធិដោយ thmeythmey.com