កីឡាជាតិ
ជាតិ
Asian Games៖ សុខ វរលក្ខណ៍ បញ្ចប់​ចំណាត់ថ្នាក់​ឈរលើ​៨​ប្រទេស លើ​វិញ្ញាសា​ហែល​កង្កែប​
23, Aug 2018 , 11:42 am        
រូបភាព
ដោយ:
​កីឡាការិនី​ហែល​ទឹក សុខ វរលក្ខណ៍ បានបញ្ចប់​ចំណាត់ថ្នាក់​ឈរលើ​៨​ប្រទេស នា​ការប្រកួត​កីឡា Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី លើ​វិញ្ញាសា​ហែល​កង្កែប​ចម្ងាយ​៥០​ម៉ែត្រ​។ សម្រាប់​ការប្រកួត​នៅ​ថ្ងៃទី​២៣ ខែសីហា​នេះដែរ កីឡាករ លឹម កែវ​ឧ​ត្ត​ម បញ្ចប់​ត្រឹម​លេខ​៣៥​ក្នុងចំណោម​កីឡាករ​៤០​នាក់ ខណៈ​កីឡាករ ធឿន ថុល ឈរ​លេខ​៤២​ក្នុងចំណោម​៤៧​នាក់​។



​សម្រាប់​ការប្រកួត​លើ​វិញ្ញាសា​ហែ​លក​ង្កែ​ប​ចម្ងាយ​៥០​ម៉ែត្រ​នៅ​អាង​ហែល​ទឹក​ក្នុង​មជ្ឈមណ្ឌល GBK - Aquatic Center នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា កីឡាការិនី សុខ វរលក្ខណ៍ បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៧​ក្នុង Heats ដែលមាន​កីឡាការិនី៨​រូប​ចូលរួម ក្រោយ​ប្រើពេល​៣៦​វិនាទី​។ លទ្ធផល​ជារួម វរលក្ខណ៍ បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២១ ដោយ​ឈរលើ​កីឡាការិនី៩​រូប​មកពី​ប៉ា​ឡេ​ស្ទី​ន​, ប៉ា​គី​ស្ថាន​, ម៉ុង​ហ្គោ​លី​, តា​ហ្ស៊ី​គី​ស្ថាន​, នេ​ប៉ាល់​, បង់​ក្លា​ដែ​ស​, ឡាវ និង​ម៉ា​ឌី​វ​។

​កីឡាករ ធឿន ថុល បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​ក្នុង Heats ក្នុងចំណោម​កីឡាករ​៨​រូប ក្រោយ​ប្រើពេល​៥៨.៧៨​នាទី​លើ​វិញ្ញាសា​ហែល​សេរី​ចម្ងាយ​១០០​ម៉ែត្រ​។ ប៉ុន្តែ​លទ្ធផល​ជារួម​កីឡាករ​រូបនេះ ឈរ​ចំណាត់ថ្នាក់​លេខ​៤២​ក្នុងចំណោម​កីឡាករ​ចូលរួម​៤៧​នាក់ ដោយ​ឈរលើ​ប្រទេស​ឥណ្ឌា​, តា​ហ្ស៊ី​គី​ស្ថាន​, ប៉ា​ឡេ​ស្ទី​ន​, ម៉ា​ឌី​វ និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។

​ជាមួយគ្នានេះ​កីឡាករ លឹម កែវ​ឧ​ត្ត​ម បាន​ប្រើពេល​២៧.៣៨​វិនាទី​លើ​វិញ្ញាសា​ហែល​មេអំបៅ​ចម្ងាយ​៥០​ម៉ែត្រ ដើម្បី​ឈរ​ចំណាត់ថ្នាក់​លេខ​៣៥​ក្នុងចំណោម​កីឡាករ​ចូលរួម​៤០​នាក់​។ ដោយ​រូបគេ​ឈរ​កីឡាករ​រូប​មកពី​ម៉ុង​ហ្គោ​លី​, ប៉ា​ឡេ​ស្ទី​ន​, តា​ហ្ស៊ី​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។ តាមរយៈ​លទ្ធផល​នេះ កីឡាករ​កីឡាការិនី​ទាំង​៣​រូប​ខាងលើ​មិនអាច​ឡើងទៅ​វគ្គ​បន្ត​នោះទេ​៕ 



Tag:
 ហែល​ទឹក​
  សុខ វរលក្ខណ៍​
  Asian Games 2018
© រក្សាសិទ្ធិដោយ thmeythmey.com