កីឡាជាតិ
ជាតិ
Asian Games៖ គ្រូបង្វឹក​រំពឹង កីឡាករ​ម៉ូតូ​ទឹក សាលី អូ​មើ​ត ឈ្នះ​មេដាយ​
23, Aug 2018 , 9:19 pm        
រូបភាព
ដោយ:
​កីឡាករ​ប្រណាំង​ម៉ូតូ​ទឹក សាលី អ៊ូ​មើ​ត បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២​លើ​វិញ្ញាសា​ម៉ូតូ​ធំ​(Ski Modified)​ក្នុង​ជុំ​ទី​១ សម្រាប់​ការប្រកួត​កីឡា Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ទាំង​គ្រូបង្វឹក​អូស្ត្រាលី និង​អាល្លឺម៉ង់ សុទ្ធតែ​បង្ហាញ​ការ​ជឿជាក់ថា កីឡាករ​រូបនេះ​នឹង​អាច​ទៅ​ឈានទៅ​កម្រិត​មេដាយ​។



​គ្រូបង្វឹក​អូស្ត្រាលី និង​អាល្លឺម៉ង់ ដែលជា​គ្រូបង្វឹក​របស់​កីឡាករ សាលី អ៊ូ​មើ​ត បានបង្ហាញ​ក្តី​រំពឹងថា កីឡាករ​រូបនេះ​នឹង​ឈានទៅរក​កម្រិត​មេដាយមាស​នៅ​ជុំ​បន្ទាប់ បន្ទាប់ពី​រូបគេ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ជុំ​ទី​១​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​។



​សម្រាប់​ការប្រកួត​ជុំ​ទី​១​លើ​វិញ្ញាសា​ម៉ូតូ​ធំ​នៅ​រសៀល​ថ្ងៃទី​២៣ ខែសីហា កីឡាករ សាលី អ៊ូ​មើ​ត បានបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​២​បន្ទាប់បី​ថៃ ដោយមាន​៥៣​ពិន្ទុ​។ អ៊ូ​មើ​ត ឈរលើ​កីឡាករ​៦​នាក់​មកពី​ចិន​, ថៃ​, អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​ឥណ្ឌូណេស៊ី​។ ចំណែក​កីឡាករ ម៉ឺន មូស​ស្តា​ន មិនអាច​បញ្ចប់​ទី​បានទេ ដោយសារ​មាន​បញ្ហា​ខូច​ម៉ូតូ​។ 

​ជាមួយគ្នានេះ ការប្រកួត​ជុំ​ទី​១​លើ​វិញ្ញាសា​ម៉ូតូ​តូច​(Runabout 1100 Stock) កីឡាករ សាលី អ៊ូ​មើ​ត បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៥​ក្រោយ​រកបាន​៣៩​ពិន្ទុ ខណៈ​កីឡាករ ម៉ឺន មូស​ស្តា​ន ទទួលបាន​លេខ​៨ ក្រោយ​រកបាន​៣០​ពិន្ទុ​៕


Tag:
 កីឡា​ម៉ូតូ​ទឹក​
  សាលី អូ​មើ​ត​
  វ៉ា​ត់ ចំរើន​
  Asian Games 2018
© រក្សាសិទ្ធិដោយ thmeythmey.com