កីឡាអន្តរជាតិ
អន្តរជាតិ
បើ PSG ជាប់​ពិន័យ Real នឹង​បាន​ផលចំណេញ​ច្រើន​ក្នុងការ​ដណ្តើម Mbappe
23, Aug 2018 , 10:19 pm        
រូបភាព
Real Madrid នឹង​ព្យាយាម​ប្រជែង​យក​ខ្សែប្រយុទ្ធ Kylian Mbappe ឲ្យ​បាន​ប្រសិនបើ Paris Saint-Germain ត្រូវបាន​ដាក់ទណ្ឌកម្ម​ចំពោះ​ការរំលោភបំពាន​លើ​ការចំណាយ​ទិញ​កីឡាករ​ហួសប្រមាណ​ពី​សំណាក់ Financial Fair Play (FFP)​។​



​ម្ចាស់​ការពារ​តំណែង​ជើងឯក Champions League ៣​សម័យ​ជាប់​គ្នា រំពឹងថា​ក្លិប​យក្ស​បារាំង​នឹងត្រូវ FFP ដាក់ទណ្ឌកម្ម​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ជា​ផ្លូវ​សម្រាប់​ពួកគេ​ទិញយក Mbappe សម្រាប់​ជំនួស​តំណែង Cristiano Ronaldo ដែល​ទៅ​ចូលរួម​ជាមួយ Juventus ទៅហើយនោះ​។​

​បើ​យោងតាម​កាសែត AS ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​បាន​ត្រៀម​កញ្ចប់​ទឹកប្រាក់​ដ៏​ច្រើន​ស​ន្ធឹក​ដើម្បី​ដេញថ្លៃ​យក​សមាជិក​ដែល​ជួយ​ក្រុម​ជម្រើសជាតិ​បាំង​ឈ្នះ​ពាន World Cup ជា​លើក​ទី​២​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង វ័យ​១៩​ឆ្នាំ​រូបនេះ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​អំឡុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី ឆ្នាំ​២០១៨ និង​បាន​ក្លាយជា​កីឡាករ​វ័យក្មេង​ដំបូង​បំផុត​ចាប់តាំងពី​វីរបុរស​ប្រេ​ស៊ី​ល Pele ដែល​អាច​ស៊ុត​បញ្ចូល​ទី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ World Cup បាន​។​



Mbappe បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ PSG ក្រោម​កិច្ចសន្យាខ្ចី​ជើង​មួយឆ្នាំ​កាលពី​រដូវ​កាល​មុន​ក្នុងតម្លៃ ១៦២​លាន​ផោន (២០៨​លាន​ដុល្លារ​) ប៉ុន្តែ​ប​តម្រូវ​ឲ្យ​បង់ប្រាក់​ទៅ​ឲ្យ​អតីត​ក្លិប Monaco នៅ​សប្តាហ៍​ក្រោយនេះ​វិញ ត្បិត​បាន​ទិញ Neymar ពី Barcelona ក្នុងតម្លៃ​ថ្លៃ​រួចទៅហើយ​។​

​ជុំវិញ​ករណីនេះ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បាន​រាយការណ៍​ថា ពួក​បាន​ពិនិត្យមើល​ការស៊ើបអង្កេត​ទៅលើ​ក្រុម PSG ជា​លើក​ទី​២​កាលពី​ខែកក្កដា​។ ប្រសិនបើ UEFA រកឃើញថា ក្លិប​ដែល​កាន់កាប់​ដោយ​សេដ្ឋី​ជនជាតិ​កាតា​បាន​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់ FFP មែន​នោះ ពួកគេ​នឹងត្រូវ​ហាម​មិន​ឲ្យ​ទិញ​កីឡាករ​ចូល​បន្ថែម​នៅ​រដូវ​កាល​នេះ​ ដែល​ក្នុងនោះ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការទិញ Mbappe ផងដែរ​៕




Tag:
 បាល់ទាត់​
  Kylian Mbappe
  Financial Fair Play
  Real Madrid
  Saint-Germain
© រក្សាសិទ្ធិដោយ thmeythmey.com