ជាតិ
សេដ្ឋកិច្ច
ឯកអគ្គរដ្ឋទូត​EU មិន​ចង់​ទាយ​ពី​លទ្ធផល​ដក ឬ​បន្ត EBA នៅ​កម្ពុជា​នោះទេ​
23, Aug 2018 , 9:35 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar បាន​ថ្លែងថា លោក​មិន​ចង់​ទាយ​ពី​លទ្ធផល​នៃ​ការសម្រេច​ដក ឬ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«Everything But Arm, EBA» ចំពោះ​កម្ពុជា​ឡើយ ដោយ​ត្រូវ​រង់ចាំ​ការសម្រេច​ពី​សហភាព​អឺរ៉ុប​។  នេះ​ជាការ​ឆ្លើយតប​របស់លោក George edgar ទៅនឹង​សំនួរ​របស់​អ្នកកាសែត ក្នុង​កម្មវិធី​ប្រជុំ​ប្រចាំឆ្នាំ​ជាមួយ​អ្នកទទួល​ជ័យលាភី​ពី​កម្មវិធី Erasmus plus នៅថ្ងៃទី២៣ ខែសីហា។


 
​សូម​ស្ដាប់​ប្រសាសន៍​លោក George Edgar ជា​ភាសា​អង់គ្លេស ដែលមាន​បកប្រែ​ជា​ភាសា​ខ្មែរ ដូច​ក្រោម​នេះ​៖
 

 

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​រូបនេះ ឲ្យ​ដឹងថា ស្ថានភាព EBA ចំពោះ​កម្ពុជា កំពុងស្ថិត​ក្នុង​ដំណើរ​នីតិវិធី​សម្រេច​របស់​សហភាព​អឺរ៉ុប ដែល​លោក​មិនអាច​ឆ្លើយ​ពី​លទ្ធផល​ណាមួយ​ជុំវិញ​រឿងនេះ​បានឡើយ​។ 
 
​កាលពី​ខែមិថុនា​ឆ្នាំនេះ រដ្ឋាភិបាល​បាន​បញ្ជូន​បេសកជន​ទៅ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប ដើម្បី​កុំ​ឲ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ពី​កម្ពុជា​៕

Tag:
 EBA
© រក្សាសិទ្ធិដោយ thmeythmey.com