ជាតិ
បទសម្ភាសន៍
វីដេអូ
សុខភាព
ទន្ត​បណ្ឌិត ជាង ម៉េង​ជូ ណែនាំ​ទម្លាប់​ល្អ​មួយចំនួន ដែល​អាច​ការពារ​សុខ​ភាព​មាត់​ធ្មេញ​កូនលោក​អ្នក​
25, Aug 2018 , 7:59 am        
រូបភាព
«​សុខភាព​មាត់​ធ្មេញ​ល្អ សុខភាព​ទូទៅ​ល្អ​»​។ នេះ​ជាការ​លើកឡើង​របស់ អ្នកស្រី​ទន្ត​បណ្ឌិត ជាង ម៉េង​ជូ នៃ​ពេទ្យធ្មេញ​ប​ស្វិ​ម​។ អ្នកស្រី ជាង ម៉េង​ជូ បាន​ណែនាំ​គន្លឹះ​សំខាន់ៗ និង​ចាំបាច់​មួយចំនួន​ក្នុងការ​ថែរក្សា​សុខភាព​មាត់​ធ្មេញ​របស់​កុមារ ដែលមាន​ដូចជា ការ​ដុសធ្មេញ​មួយថ្ងៃ​២​ដង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត និង​ក្នុង​បរិមាណ​ថ្នាំដុសធ្មេញ​ដែល​ត្រឹមត្រូវ​។



​អ្នកស្រី ជាង ម៉េង​ជូ ឲ្យ​ដឹង​ទៀតថា​ការគ្រប់គ្រង​របប​អាហារ និង​ការប្រើ​ខ្សែ​អំបោះ​សម្អាត​ធ្មេញ ក៏​ជា​កត្តា​ជួយ​សម្អាត​ធ្មេញ នៅក្រោយ​ការ​ញ៉ាំ​ចំណីអាហារ​ដែរ​។ កត្តា​ដែល​គួរ​ចៀសវាង និង​ដែល​មិន​ត្រឹម​នាំ​បញ្ហា ដល់​សុខភាព​មាត់​ធ្មេញ​ប៉ុណ្ណោះ​ទេ តែ​ក៏បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទូទៅ​ដែរ នោះ​គឺ​ការជក់បារី និង​ការ​ទទួលទាន​ជាតិ​ស្ករ​ហួស​កម្រិត​។​

​ដើម្បី​ជ្រាប​លម្អិត​សូម​តាមដាន​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី ទន្ត​បណ្ឌិត ជាង ម៉េង​ជូ ដូចតទៅ​៖





Baby Outlet ហាង​លក់​សម្ភារ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃ​ពោះធំ​ជា​គេ​នៅ​កម្ពុជា​។ ទំនាក់ទំនង​លេខ​ទូរ​សព្ទ 017 222 978 / 017 886 685 និង​លេខ 017 888 292៕


Tag:
 ជាង ម៉េង​ជូ​
 ​មាត់​ធ្មេញ​
 ​សុខភាព​មាត់​ធ្មេញ​
 ​ដុសធ្មេញ​
 ​សម្អាត​ធ្មេញ​
 ​កុមារ​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com