ពីនេះ ពីនោះ
រូបត្លុក
អ្នករៀនបានតិចជួយសង្គមធំ…ហេតុអ្វី?
× ភ្នំពេញ៖ ការងារផ្នែកអនាម័យតាមទីសាធារណៈ ដូចជា ការបោសសម្អាតតាមផ្លូវថ្នល់ ប្រមូលសំរាម បារ-បូមលូ ភាគច្រើនត្រូវធ្លាក់ទៅលើអ្នករៀនបានតិច។ នៅតាមទីសារណៈខ្លះ ដែលពោរពេញដោយសំរាមស្អុយរលួយក្លិនអសោច ដូចជា នៅតាមទីផ្សារជាដើម អ្នករៀនបានតិច មិនរុញរាបំពេញការងារបោសសម្អាត។
ពេលខ្លះ លូទឹកស្អុយកកស្ទះដោយសារសំរាម អ្នករៀនបានតិច ហ៊ានលះបង់កម្លាំងកាយចិត្ត ចុះទៅក្នុងទឹកខ្មៅកខ្វក់ ប្រកបដោយក្លិនស្អុយត្រឹមៗក ដើម្បីកាយសំរាមចេញ។ ការងារទាំងអស់នេះ បើឲ្យអ្នករៀនបានច្រើនធ្វើ ពួកគេច្បាស់ជាមិនធ្វើទេ។
ប៉ុន្តែ ផ្ទុយទៅវិញ អ្នករៀនបានច្រើនខ្លះ ជួនកាល ត្រឹមតែយកសំរាមយកទៅដាក់ក្នុងធុងសំរាម ក៏ពូកគេធ្វើមិនបានផង។ ពួកគេគ្រាន់តែបើកកញ្ចក់ជិះរថយន្តទំនើប រួចបោះសំរាមចេញតាមបង្អួចជាការស្រេច ដោយមិនខ្វល់ថា គេបោះសំរាមក្នុងទីសាធារណៈឡើយ។ តាមពិត ទឡ្ហីករខាងលើ មិនគ្រប់ជ្រុងជ្រោយទាំងស្រុងនោះទេ។ និយាយជារួម មិនថា អ្នករៀនបានតិច ឬរៀនបានច្រើនឡើយ ទាំងអស់គ្នា បានរួមចំណែកជួយសង្គមគ្រប់គ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com