កីឡាជាតិ
ជាតិ
អបអរ​! បួន ច័ន្ទ​ថា​រ៉ាត់ អាយុ​១៥​ឆ្នាំ ដណ្តើមបាន​មេដាយប្រាក់​តេ​ក្វាន់​ដូ ITF ពិភពលោក
26, Aug 2018 , 1:14 pm        
រូបភាព
កីឡាករ បួន ច័ន្ទថារ៉ាត់ ពេលបំពាក់មេដាយប្រាក់
កីឡាករ បួន ច័ន្ទថារ៉ាត់ ពេលបំពាក់មេដាយប្រាក់
ដោយ:
​កីឡាករ បួន ច័ន្ទ​ថា​រ៉ាត់ ទទួលបាន​មេដាយប្រាក់​ពី​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​យុវជន​ពិភពលោក​នៅ​ប្រទេស​បេឡា​រុស ក្រោយ​ចាញ់​កីឡាករ​រុស្ស៊ី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ នេះ​ជា​មេដាយ​ដំបូង​របស់​កម្ពុជា ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​ជាច្រើន​ថ្ងៃ​ក្នុង​ព្រឹត្តិការណ៍​នេះ​។

 
 
​មុន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡាករ បួន ច័ន្ទ​ថា​រ៉ាត់ ដែលមាន​វ័យ​១៥​ឆ្នាំ​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​។ នៅ​វគ្គ​៨​នាក់​ចុងក្រោយ ច័ន្ទ​ថា​រ៉ាត់ បាន​យកឈ្នះ​គូប្រកួត​ជា​បន្តបន្ទាប់​រួមមាន​កីឡាករ​អេ​ស្តូ​នី​, ក្រិ​ក​, ជប៉ុន​, អា​ហ្ស​ង់​ទីន​, កា​ហ្សា​ក់​ស្ថាន និង​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ​រូបគេ​បាន​ប្រកួត​ចាញ់​កីឡាករ​រុស្ស៊ី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ទើប​ទទួលបាន​មេដាយប្រាក់​លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៤៥​គីឡូក្រាម​តែម្តង​។​
 
​សម្រាប់​ការប្រកួត​ជើងឯក​ពិភពលោក​កម្រិត​យុវជន ដែល​រៀបចំ​នៅ​ប្រទេស​បេឡា​រុស ចន្លោះ​ពីថ្ងៃ​ទី​២០-២៧ សីហា មាន​ជាង​៦០​ប្រទេស​ចូលរួម ខណៈ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​បាន​បញ្ជូន​កីឡាករ​៧ និង​ប្រតិភូ​៣​រូប​ឲ្យ​ចូលរួម​៕   

Tag:
 តេ​ក្វាន់​ដូ ITF
  បួន ច័ន្ទ​ថា​រ៉ាត់​
  បេឡា​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com