ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ពីនេះ ពីនោះ
ជើងចាប, ទ្រាល ដែលជាផ្លែឈើសម្រាប់អ្នកស្រែចម្ការហូបលេង ពីកាលមុន!
26, Aug 2018 ,
3:59 pm
រូបភាព
×
ដោយ:
តាកែវ៖ កាលពីមុន ផ្លែជើងចាប និងផ្លែទ្រាល ដែលជាផ្លែឈើព្រៃ ជាចំណូលចិត្តរបស់មនុស្សមួយចំនួន។ ប៉ុន្តែនាសម័យបច្ចុប្បន្ន ជើងចាបហាក់គ្មានអ្នកបរិភោគទៀតឡើយ តែសម្រាប់ផ្លែទ្រាលនៅមានអ្នកហូបខ្លះដែរ។
ផ្លែឈើទាំងពីរមុខនេះ កាលពីមុន អ្នកស្រែចម្ការ ក្មេងៗ ក្មេងឃ្វាលគោ ចូលចិត្តហូបលេង និងដើម្បីប្លែកមាត់។ មិនត្រឹមតែអ្នកស្រែចម្ការនោះទេ តែផ្លែទាំងនេះត្រូវបានគេបេះដាក់លក់នៅតាមរមណីយដ្ឋាន តាមដងផ្លូវ និងវត្តអារ៉ាម សម្រាប់អ្នកទីក្រុង និងអ្នកដំណើរ។ ប៉ុន្តែឥឡូវនេះ ផ្លែទាំងនេះលែងទទួលការចាប់អារម្មណ៍ដូចមុនទៀតហើយ។
តែយ៉ាងណានៅមានអ្នកស្រែចម្ការតិចតួច ពិសេសក្មេងៗ នៅហូបផ្លែទ្រាល ពេលពួកគេដើរឆ្លងចម្ការម្ដងៗ និងចំរដូវកាលផ្លៃនេះទុំ។ ផ្លែទ្រាលមានជាតិជូរ និងខ្លះជូរអែម។ រស់ជាតិនេះហើយដែលធ្វើឲ្យគេនៅហូបវា ដើម្បីឲ្យប្លែកមាត់។ ផ្លែទ្រាលនេះក៏នៅបន្តមានលក់សម្រាប់អ្នកដំណើរ តាមផ្លូវនៅខេត្តមួយចំនួនផងដែរ។ ផ្លែខ្ចីមានពណ៌បៃតង ពេលទុំមានទាំងប្រភេទផ្លែពណ៌លឿង និងប្រភេទផ្លែពណ៌ក្រហម។ ដើមទ្រាល មានដុះនៅព្រៃរបោះ។
ដើមជើងចាបមានដុះនៅដីស្រែចម្ការ និងព្រៃរបោះ។ ជើងចាបទុំមានពណ៌ក្រហម ហើយមានរស់ជាតិផ្អែមតិចៗ។ ផ្លែទាំងពីរនេះ ចាប់ផ្ដើមមានទុំបណ្ដើរៗ ចាប់ពីខែសីហា ដែលជារដូវធ្លាក់ភ្លៀង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ជើងចាប
ទ្រាល
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
1 សប្តាហ៍
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម