ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​ក្មេង​ក្រោម​១៤​ឆ្នាំ រត់​លេង​ហើយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ជា​កំហុស​អាណាព្យាបាល ឬ​ម្ចាស់​យានយន្ត​?
26, Aug 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជាធម្មតា កុមារ​តែងតែ​ចូលចិត្ត​រត់​លេង​តាម​ដងផ្លូវ ដែល​ហាក់​ខ្វះ​ភាព​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​។ ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​លើ​កុមារ ក៏​កើតមាន​ច្រើន​ដែរ​។ វា​ជា​ចំណោទ​មួយ ដែល​ត្រូវ​សួរថា តើ​ក្មេង​ក្រោម ១៤​ឆ្នាំ រត់​លេង​ហើយ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ជា​កំហុស​អាណាព្យាបាល ឬ​ម្ចាស់​យានយន្ត​?



​សូម​ស្តាប់​កិច្ច​សម្ភាស​លម្អិត រវាង​កញ្ញា ថា​ន រស្មី អ្នកកាសែត នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ជាមួយ​លោក មេធាវី អ៊ីវ ប៉ូ​លី ខាងក្រោម​នេះ​៖




​លោក អ៊ីវ ប៉ូ​លី មេធាវី នៃ​ក្រុម​មេធាវី JC LAW និង​ជា​គ្រូបង្រៀន​ច្បាប់ នៅ​សាលា​មេធាវី បាន​និយាយថា ប្រសិនជា​កុមារ​រត់​លេង​ហើយ ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ វា​ជា​កំហុស និង​ការទទួលខុសត្រូវ​រប​ស់​អាណាព្យាបាល​។ ប៉ុន្តែ​បើ​ក្នុងករណី​ក្មេង​រត់​ចេញមកក្រៅ​ផ្ទះ ជួប​គ្រោះថ្នាក់​ដោយសារ​រថយន្ត​កំពុងបើក​ថយក្រោយ​នោះ វា​អាចជា​កំហុស​ទាំងសងខាង រវាង​ម្ចាស់​រថយន្ត និង​អាណាព្យាបាល​ក្មេង​ដោយ​អាស្រ័យ​ពិនិត្យមើល​លើ​តថភាព​គ្រោះថ្នាក់​នេះ​។

​ផ្ទុយទៅវិញ ប្រសិនជា​អ្នកបើកបរ​ព្យាយាម​គេច​ពី​កុមារ ហើយ​ត្រូវ​រងគ្រោះថ្នាក់ ឬ​ខូចខាត​សម្ភារ​ខ្លួន​វិញ​នោះ ច្បាស់​ណាស់​វា​ជាការ​ទទួលខុសត្រូវរ​បស់​អាណាព្យាបាល​កុមារ​។ នេះ​ជាការ​ពន្យល់​របស់លោក​មេធាវី អ៊ីវ ប៉ូ​លី​។​

​មិនតែប៉ុណ្ណោះ​លោក​មេធាវី បាន​បន្ថែមថា សម្រាប់​កុមារ ដែល​ធ្វើដំណើរ​ទៅ​ឬ​ចេញ​សាលារៀន ដោយ​មិនមាន​អាណាព្យាបាល​នៅ​ជាមួយ​នោះ ប្រសិន​ជាមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង មិន​ថា​កុមារ​រងរបួស ឬ​បាត់​បង់ជីវិត​នោះទេ អ្នកទទួលខុសត្រូវ​គឺ​អាណាព្យាបាល​។

​យ៉ាងណា​លោក​មេធាវី នៃ​ក្រុម​មេធាវី JC Law បាន​បញ្ជាក់ថា ជាធម្មតា​ភ្លាមៗ​ក្រោយ​កើតហេតុ ក្នុងន័យ​ច្បាប់​អ្នកបង្ក ឬ​ម្ចាស់​រថយន្ត​ជា​អ្នកទទួលខុសត្រូវ​។ តែ​ភាគី​រថយន្ត​មិនគួរ​រត់គេច​នោះទេ តែ​ត្រូវ​ស្វែងរក​ភស្ដុតាង​ដើម្បី​បកស្រាយ​ថា មិន​មែ​ជា​កំហុស​របស់ខ្លួន​៕


Tag:
 កុមារ​
 ​អ៊ីវ ប៉ូ​លី​
 ​អាណាព្យាបាល​
 ​គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com