ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សិល្បះ
ល្ខោននិយាយបីរឿង ដែលទើបនិពន្ធថ្មី បង្ហាញពីជីវិតពិតក្នុងសង្គម
26, Aug 2018 ,
10:19 pm
រូបភាព
×
ដោយ:
ប៉ូ សាគុន
ភ្នំពេញ៖ ល្ខោននិយាយសាច់រឿងនិពន្ធថ្មីចំនួនបីរឿង គឺ «គ្រូទាយ» «ចាប៉ី» និង «ម្នាក់ឯងជាថ្មី» បានបង្ហាញពីបញ្ហាជីវិតរស់ក្នុងគ្រួសារ ក្នុងសង្គម និងបញ្ហាសិល្បៈបុរាណខ្មែរ ដែលកំពុងកើតមានសព្វថ្ងៃ។ ល្ខោនទាំងនេះ បានសម្ដែងនៅឆាកសិល្បៈរបស់អង្គការសិល្បៈខ្មែរអមតៈស្ថិតក្នុងបរិវេណសារមន្ទីរជាតិភ្នំពេញ កាលពីពេលកន្លងទៅ។
ល្ខោននិយាយទាំងបីរឿងនេះ គ្រាន់តែជាផ្នែកតូចមួយនៃបញ្ហាក្នុងសង្គម ដែលអ្នកនិពន្ធស្ដែងឡើង ដើម្បីផ្ដល់ជាសារអប់រំទៅដល់អ្នកទស្សនាតែប៉ុណ្ណោះ។
រឿងចាប៉ី និពន្ធដោយលោក សួន សុធារ៉ា និយាយពីយុវជនមួយរូបខំរៀនចាប៉ីដងវែងពីជីតារបស់ខ្លួន ដើម្បីឱ្យសិល្បៈមួយនេះស្ថិតក្នុងជីវិតរបស់អ្នកភូមិដែលគេរស់នៅ។ ពីមួយថ្ងៃទៅមួយថ្ងៃ គេនៅតែមិនអាចផ្លាស់ប្ដូរចិត្តរបស់អ្នកភូមិ ដែលគិតថាសិល្បៈចាប៉ីគឺជាតន្ត្រីមិនសក្ដិសមនឹងសម័យបច្ចុប្បន្ន។ ទីក្រុងជាក្ដីសង្ឃឹមថ្មី សម្រាប់យុវជនដែលចង់ឱ្យសិល្បៈចាប៉ីរស់ក្នុងជីវិតមនុស្សទូទៅ តែក្រោយពីបានទៅដល់ទីក្រុង វាកាន់តែធ្វើឱ្យគេគ្មានកម្លាំងដើរទៅមុខ ព្រោះអ្នកនៅទីនេះមិនបានចាប់អារម្មណ៍ថា ចាប៉ីនោះជាអ្វីឡើយ។
រីឯ រឿងគ្រូទាយ និពន្ធដោយ លោក លឹម ផាន់ណា រឿងនេះនិយាយពីជីវិតក្នុងគ្រួសារមួយដែលប្រពន្ធជឿទៅលើហោរទាយ ហើយប្ដីបែរជាស្អប់ទៅវិញ។ មានរឿងអ្វីតែបន្តិច ប្រពន្ធតែងតែទៅរកគ្រូទាយ ដោយលួចលាក់មិនឱ្យប្ដីដឹង។ រហូតថ្ងៃមួយប្ដីបានដឹងថា ប្រពន្ធរបស់គេមិនបានជឿពាក្យសម្ដីរបស់ខ្លួនបែរជាជឿពាក្យគ្រូទាយ។ គេទាំងពីរមានទំនាស់នឹងគ្នា ហើយប្រពន្ធបានប្រាប់ទៅប្ដីថា គ្រូទាយនោះឯងជាអ្នកធ្វើឱ្យពួកគេបានជួបគ្នា គ្រាដែលឪពុកម្ដាយខាងស្រីមិនពេញចិត្តខាងប្រុស។ នៅទីបញ្ចប់ទៅប្ដីបានទៅអុចធូបបុណ្យស្រន់សូមឱ្យទេវតាថែរក្សាគ្រួសាររបស់ពួកគេ។
ចំណែករឿងម្នាក់ឯងជាថ្មី និពន្ធដោយអ្នកស្រី ឆុន ស៊ីណាន និយាយអំពីគ្រួសារមួយដែលប្ដីមានស្រីនៅខាងក្រៅទុកឱ្យប្រពន្ធមានផ្ទៃពោះនៅផ្ទះតែម្នាក់ឯង និងបានធ្វើបាបចិត្តនាងជាច្រើនទៀត។ ប្រពន្ធតស៊ូរស់ទាំងទឹកភ្នែករាល់ថ្ងៃ ក៏ព្រោះតែនាងមិនចង់ឱ្យកូនត្រូវកំព្រា ហើយញាតិជិតខាងវាយតម្លៃ។ ទីបំផុតទៅបុរសដែលជាប្ដី ត្រូវនៅម្នាក់ឯងជាថ្មី ព្រោះប្រពន្ធបានចាកចេញពីគេ ហើយនារីជាកំណាន់នោះក៏អស់ចិត្តចាកចេញដែរ។ ក្នុងរឿងនេះអ្នកនិពន្ធចង់ផ្ញើសារទៅដល់អ្នកមើលជាពិសេសស្ត្រី ត្រូវតែហ៊ានរើបម្រះចេញពីភាពអយុត្តិធម៌។
អ្នកស្រី ឆុន ស៊ីណាន បញ្ជាក់ថា៖«ក្នុងរឿងនេះខ្ញុំចង់ឱ្យបុរសត្រូវមានទំនួលខុសត្រូវក្នុងគ្រួសារ។ ចំណែកស្ត្រីវិញខ្ញុំចង់ឱ្យគាត់ត្រូវក្លាហានរើបម្រះចេញពីភាពអយុត្តិធម៌ និងការមិនឱ្យតម្លៃ។ រឿងនេះជារឿងសាច់ញាត្តិរបស់ខ្ញុំដែលបានជួប ហើយវាក៏ជារឿងរបស់ស្ត្រីក្នុងសង្គមខ្មែរទាំងមូលដែរ»។
ល្ខោននិយាយទាំងបីរឿងនេះ បានបង្កើតឡើងដោយសិក្ខាកាមបីរូប ក្រោយពីពួកគេបញ្ចប់វគ្គសិក្ខាសាលាផ្នែកសរសេរសេណារីយ៉ូល្ខោន ជាមួយគ្រូជនជាតិឥណ្ឌា ដែលរៀបចំដោយអង្គការសិល្បៈខ្មែរអមតៈ ក្នុងរដូវវប្បធម៌ក្រោមប្រធានបទ «ការស្វែងរកអត្តសញ្ញាណ»។ រឿងទាំងនេះដកស្រង់ចេញពីបទពិសោធពិតក្នុងសង្គមគ្រួសារផង និងក្នុងសង្គមទូទៅផង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សិល្បៈ
ល្ខោននិយាយ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
14 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម