ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
អ្នកមាន​លុយ គេ​អាច​បោះទុន​រកស៊ី តែ Startup មិន​ដូច្នោះ​ទេ​!
27, Aug 2018 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជា​អាជីវកម្ម​ដែរ ប៉ុន្តែ Startup មិន​ដូច​ការ​បោះទុន​រកស៊ី​ផ្សេងៗ​នោះទេ​។   គេ​មាន​ទុន​ច្រើន គេ​អាច​សង់​សណ្ឋាគារ ទិញ​ដី​លក់​ដី លក់​គ្រឿងសំណង់ ជាដើម ដែល​នេះ​ជាការ​បោះទុន​រកស៊ី​ធម្ម​តា មិនមែន​ធ្វើ Startup  នោះទេ​។ ការធ្វើ Startup គឺជា​ការនាំ​គំនិត​ថ្មី ដែលជា​ដំណោះស្រាយ​អ្វីមួយ​ក្នុងសង្គម​។ មិន​ត្រឹមតែ​ជា​គំនិត តែ​គេ​ត្រូវ​រក​វិធីសាស្ត្រ​ប្រែក្លាយ​គំនិត​នោះ​ឲ្យ​ទៅជា​ផលិតផល​ជាក់ស្ដែង​។ ជោគជ័យ​របស់ Startup មិន​ស្ថិតនៅលើ​លុយ​ជា​ចម្បង​នោះទេ តែ​ស្ថិតនៅលើ​ភាពជឿជាក់ និង​ការប្ដេជ្ញាចិត្ត​ចំពោះ​គំនិត​ថ្មី​នោះ​។



​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​ការបកស្រាយ​របស់លោក ជុំ បូរី ដូចតទៅ​នេះ​៖
 


 
​លោក ជុំ បូរី គឺជា​អគ្គនាយក​ក្រុមហ៊ុន Luma System និង​ជា​អ្នកមាន​បទពិសោធន៍​ច្រើន​ក្នុង​វិថី Startup ។ Luma System ពីមុន​គឺជា​អាជីវកម្ម Startup មួយ តែ​ឥឡូវនេះ​បាន​ក្លាយជា​ក្រុមហ៊ុន​។ ទាំងនេះ គឺជា​ព្យាយាម​ហែល​ឆ្លង​ឧបសគ្គ​របស់លោក ជុំ បុរី ។ មុន​មាន Luma System ដូច​សព្វថ្ងៃ លោក បូរី បាន​បរាជ័យ​លើ​ការបង្កើត Startup ពីរ​បី​រួចមកហើយ​។ ហើយ​សព្វថ្ងៃនេះ លោក បូរី ក៏មាន​អាជីវកម្ម Startup ផ្សេងៗ​ផងដែរ​។​
 
​សូម​លោក​អ្នកនាង រង់ចាំ​ស្ដាប់​កិច្ច​សម្ភាស​រវាង​អ្នកកាសែត​នៃ​សារព័ត៌មាន thmeythmey.com និង​លោក ជុំ បូរី ជុំវិញ​ការបង្កើត Startup ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ៕

Tag:
 startup
  ជុំ បូរី​
© រក្សាសិទ្ធិដោយ thmeythmey.com