កីឡាអន្តរជាតិ
អន្តរជាតិ
Premier League៖ Watford ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​ដូច Liverpool និង Chelsea រីឯ West Ham បន្ត​ចាញ់​
27, Aug 2018 , 9:19 am        
រូបភាព
Pereyra របស់ Watford អបអរគ្រាប់បាល់​បញ្ចូលទីរបស់ខ្លួន​លើ​ Crystal Palace
Pereyra របស់ Watford អបអរគ្រាប់បាល់​បញ្ចូលទីរបស់ខ្លួន​លើ​ Crystal Palace
ដោយ: ថ្មីៗ
Watford បានទទួល​ជ័យជម្នះ​លើ Crystal Palace ២-១ ដែល​នាំ​ឲ្យ​ពួកគេ ទទួលបាន​៩​ពិន្ទុ​ពេញ​ពី​ការប្រកួត​៣​លើកដំបូង​នៅ​ក្របខណ្ឌ English Premier League រដូវ​កាល​ថ្មី ដូច Liverpool និង Chelsea​។ ហង្ស​ក្រហម Liverpool នៅតែ​រារាំង​មិន​ឲ្យ​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​លើ​ខ្លួន រីឯ Arsenal ក្រោម​ការដឹកនាំ​របស់​លោក Unai Emery ស្គាល់​រសជាតិ​ជ័យជម្នះ​លើកដំបូង​ជាមួយនឹង​លទ្ធផល ៣-១ លើ West Ham​។ ជោគជ័យ​របស់​កាំភ្លើង​ធំ នាំ​ឲ្យ​ញញួរ​ធំ West Ham មិនទាន់មាន​ពិន្ទុ​រាប់​នោះឡើយ​។​

 
​លទ្ធផល​កាលពី​ថ្ងៃអាទិត្យ​៖
-Fulham ៤ (Seri ៤, Mitrovic ៣៦, ៣៨, Schurrle ៨៣) Burnley ២ (Hendrick ១០, Tarkowski ៤១)
-Newcastle ១ (Joselu ៨៣) Chelsea ២ (Hazard ៧៦-pen, Yedlin ៨៧-og)
-Watford ២ (Pereyra ៥៣, Holebas ៧១) Crystal Palace ១ (Zaha ៧៨)
 
លទ្ធផល​កាលពី​ថ្ងៃ​សៅរ៍​៖
-Arsenal ៣ (Monreal ៣០, Diop ៧០-og, Welbeck ៩០+២) West Ham ១ (Arnautovic ២៥)
-Bournemouth ២ (King ៧៥-pen, Ake ៧៩) Everton ២ (Walcott ៥៦, Keane ៦៦)
-Huddersfield ០ Cardiff ០
-Liverpool ១ (Salah ២៣) Brighton ០
-Southampton ១ (Bertrand ៥២) Leicester ២ (Gray ៥៦, Maguire ៩០+២)
-Wolves ១ (Boly ៥៧) Manchester City ១ (Laporte ៦៩)
 
​កម្មវិធី​ប្រកួត​នា​រាត្រី​ថ្ងៃ​អង្គារ​៖
-Manchester United v Tottenham (​ម៉ោង​២​ទៀបភ្លឺ​-​ម៉ោង​នៅ​កម្ពុជា​)
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com