ជាតិ
សេដ្ឋកិច្ច
រដូវ​សម្បូរ​ផ្សិត​ក្នុង​ព្រៃអង្គរ​
27, Aug 2018 , 10:21 am        
រូបភាព
​សៀមរាប​៖ ផ្សិត​ជា​អាហារ​ដ៏​ឆ្ងាញ់​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​។ ខែវស្សា​ដែល​សម្បូរ​ភ្លៀង​ធ្លាក់​ច្រើន ធ្វើឱ្យ​ផ្សិត​ជាច្រើន​ហុច​ផល​ជា​បន្ដបន្ទាប់​។ ក្នុងព្រៃ​នៃ​ឧទ្យាន​អង្គរ ដែលជា​ព្រៃរបោះ ផ្សិត​ជាច្រើន​បាន​ដុះ​ជា​ហូរហែរ ធ្វើឱ្យ​អ្នកភូមិ​ប្រមូល​ផល បង្កើន​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​ពួកគេ​។​

 
​នៅតាម​ដងផ្លូវ​ឆ្ពោះទៅ​ប្រាសាទអង្គរវត្ត គេ​សង្កេតឃើញ​មានការ​ដាក់លក់​ផ្សិត​នៅតាម​កញ្ច្រែង ល្អី តូចៗ តម្រៀប​ជា​ជួរៗ​។ ផ្សិត​ទាំងនោះ មាន​ផ្សិត​ដំបូក និង​ផ្សិត​ធ្យូង​ជាដើម ដែល​អ្នកភូមិ​ដើរ​ដក​ក្នុងព្រៃ​ជុំវិញ​ឧទ្យាន​អង្គរ​។ 
 
​អ្នកលក់​មួយរូប​បាន​និយាយថា គាត់​អាច​លក់​ផ្សិត​បាន​តម្លៃ​ពី​១៥០០០​រៀល ទៅ​២​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម តាម​ផ្សិត​តូច ឬ​ធំ​។ ផ្សិត​តូចៗ លក់បាន​តម្លៃ​ខ្ពស់ជាង​ផ្សិត​ធំៗ​ដែល​រីក​ហើយ​។ ដោយសារ​ជា​ផ្សិត​ធម្មជាតិ និង​ដុះ​តាម​រដូវ​កាល​ត្រឹមត្រូវ ផ្សិត​ទាំងនោះ​ត្រូវបាន​ជាវ​ទិញ​ក្នុង​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​៕
 
​សូម​ទស្សនា​រូបភាព​ខ្លះៗ​នៃ​ផ្សិត​ធម្មជាតិ​ក្នុងព្រៃ​អង្គរ ដែល​ថត​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ដូចតទៅ​៖
 





















 

Tag:
 ផ្សិត​
 ​អង្គរ​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com