ជាតិ
បាក់ឌុប
ACU វាយតម្លៃថាដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ អាចទទួលយកបាន
× អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានវាយតម្លៃជាវិជ្ជាមានថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ (បាក់ឌុប) ដំណើរទៅដោយភាពរលូន មានសណ្តាប់ធ្នាប់ មានសុវត្ថិភាព និងធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ដែលទទួលយកបាន។
ACU ជឿជាក់ថា ជោគជ័យនេះនាំមកនូវការលើកស្ទួយតម្លៃនៃការសិក្សា ការលើកកម្ពស់ គុណតម្លៃ និងកិត្តិយសគ្រូបង្រៀន ធ្វើឲ្យសង្គមទាំងមូលមានជំនឿជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ACU កាលពីថ្មីៗនេះ។
ការប្រឡងបាក់ឌុបឆ្នាំ២០១៨ ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២០-២១សីហានេះ ACU បានដាក់អ្នកសង្កេតការណ៍ជាង៥០០០នាក់ នៅតាមមណ្ឌលប្រឡងចំនួន១៩៦ទូទាំងប្រទេស៕
Tag:
ប្រឡង
បាក់ឌុប
ACU
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com