ជាតិ
វីដេអូ
តែមួយ​វិនាទី លោកអ្នក​រកឃើញ​ផលិត​ផលកសិកម្ម​-​ទេសចរណ៍​នៅលើ App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​»
13, Sep 2018 , 1:35 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ​(Thmeythmey.com) ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទូរទស្សន៍​បារាំង Canal France International Media/Development  (the French Media Development Agency) បាន​នឹង​កំពុង​បង្កើត App មួយ​ដែលមាន​ឈ្មោះថា «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» ។ App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» នេះ នឹង​ក្លាយទៅជា​ទីផ្សារ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នកផ្គត់ផ្គង់ និង​អ្នកស្វែងរក​ផលិតផល​កសិកម្ម​, ទេសចរណ៍​, ផលិតផល​អត្តសញ្ញាណ​, ផលិតផល​មូលដ្ឋាន... អាច​ជួបគ្នា​បាន​ដោយ​ងាយ​នៅលើ App នេះ​។





​ដើម្បី​ឲ្យ App ខាងលើនេះ​មាន​ព័ត៌មាន​សម្បូរបែប​ទាក់ទង​ទៅនឹង​ព័ត៌មាន​កសិកម្ម​, ទេសចរណ៍​, ផលិតផល​មូលដ្ឋាន​, ផលិតផល​អត្តសញ្ញាណ ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ​, ចាប់តាំងពី​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៨​ខាងមុខនេះ​តទៅ អ្នកសារព័ត៌មាន​អេ​ទ្បិ​ច​ត្រូ​និក​ថ្មីៗ (Thmeythmey.com) នៅតាម​បណ្តា​ខេត្ត​មួយចំនួនធំ​នឹង​ផលិត​ដំណឹង​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ទេសចរណ៍​, ផលិតផល​មូលដ្ឋាន​, ផលិតផល​អត្តសញ្ញាណ​, ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ កាន់តែច្រើន​បន្ថែមទៀត​។ រាល់​ព័ត៌មាន​ខាងលើ​នៃ​ខេត្ត​នីមួយៗ នឹងមាន​នៅលើ App ថ្មីៗ​២៥​រាជធានី​-​ខេត្ត​។ ដូច្នេះ ដើម្បី​ទទួលបាន​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ប្រចាំខេត្ត និង​ផលិតផល​កសិកម្ម​ទូទាំង​២៥​រាជធានី​-​ខេត្ត សូមមេត្តា​ចុច Download for IOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB


© រក្សាសិទ្ធិដោយ thmeythmey.com