ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ហែម ហេ​ម៉ា ចង់​ឲ្យ​«​យក្សា​បោក​អ៊ុត​»​ក្លាយជា​យីហោ​របស់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​
28, Aug 2018 , 8:39 am        
រូបភាព
​សៀមរាប​៖ លោកអ្នក​ច្បាស់​ជា​ស្គា​ល់ហើយ​នូវ​ម៉ាក​យីហោ​បោក​អ៊ុក «​យក្សា​»​។ យីហោ​នេះ ជា​បុត្រ​សម្ព័ន្ធ​របស់ បោក​អ៊ុត​ទំនើប ដែល​បង្កើតឡើង​ដោយ​លោក ហែម ហេ​ម៉ា​។ ខុសពី​យីហោ បោក​អ៊ុត​ទំនើប យក្សា​ជា​យីហោ​បោក​អ៊ុត​ដែល​ប្រជាពលរដ្ឋ​ខ្មែរ អាច​បើក​អាជីវកម្ម​បាន​ដោយ​មិនបាច់​អស់​លុយ​ទិញ​យីហោ​នេះ ពី​ក្រុមហ៊ុន​ធំ​។ ស្ថាបនិក លោក ហែម ហេ​ម៉ា បានឱ្យដឹងថា ហេតុផល​គឺ​លោក​ចង់​សង​ត្រឡប់​ទៅ​ប្រជាជន​ខ្មែរ​វិញ នូវ​អ្វីដែល​លោក​បានធ្វើ​ពីមុន​ជាមួយ បោក​អ៊ុត​ទំនើប ដែល​លោក​គិតថ្លៃ​ពី​សេវា​យីហោ​មួយ​នេះ​។​

 
​យក្សា ជា​យីហោ​បោក​អ៊ុត​មួយ ដែល​លោក ហែម ហេ​ម៉ា បង្កើតឡើង​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៦​។ ត្រឹម​រយៈពេល​២​ឆ្នាំ យីហោ​នេះ​មាន​សាខា​ជាង ៥០០​កន្លែង​។ យីហោ​នេះ​មាន​ច្រើន​នៅក្នុង​ក្រុង​សៀមរាប​។ ជាមួយនឹង​ការមិន​យក​ថ្លៃ​យីហោ យក្សា​ក៏មាន​លក្ខខណ្ឌ​ងាយស្រួល​ជាង បោក​អ៊ុត​ទំនើប ដែល​ទាមទារ​លក្ខខណ្ឌ​ខ្ពស់​។ 
 
​សម្រាប់​លោក ហេ​ម៉ា លោក​ចង់ឱ្យ​យក្សា​ក្លាយជា​ស្មៅ ហើយ​បោក​អ៊ុត​ទំនើប ជា​ផ្កា​។ លោក​ថា ផ្កា​បើ​រីក​តែ​ឯកឯង​ក៏​មិន​ស្អាត​ដែរ គឺ​ត្រូវមាន​ស្មៅ​ដុះ​អម​ជាមួយ​ទើប​ស្រស់ស្អាត​។ បន្ថែម​ពីនេះ​លោក ហេ​ម៉ា ចង់យក​ទីផ្សារ​កម្ពុជា គ្រាន់​ជាការ​បង្ហាញ​សម្រាប់​ទាក់ទាញ​ទីផ្សារ​ក្រៅ​ស្រុក​តែប៉ុណ្ណោះ​។ បច្ចុប្បន្ន​យក្សា​បោក​អ៊ុត បាន​លក់​យីហោ​ទៅដល់​ប្រទេស​ថៃ និង​វៀតណាម​ផងដែរ​៕
 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ហែម ហេ​ម៉ា ស្ថាបនិក​«​បោក​អ៊ុត​ទំនើប​» និង​«​យក្សា​បោក​អ៊ុត​» ដូចតទៅ​៖
 


 
 

Tag:
 ហែម ហេ​ម៉ា​
 ​យក្សា​បោក​អ៊ុត​
 ​យីហោ​
 ​បោក​អ៊ុត​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com